Header Ads

ពេលនេះ អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចេញនិយាយ​ហើយ ក្រោយ សម្តេច ហ៊ុន សែន ចង់បិទ...

ប្រហែលជាពីរម៉ោងមុននេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (Cambodian Center for Human Rights) រឺហៅបានថា "ម.ស.ម.ក" បានចេញសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនដែលមានន័យខ្លឹមសារដូចបានភ្ជាប់មកជាមួយខាងក្រោមនេះ។


ដោយហេតុផលបានជាមានសេចក្តីថ្លែងការណ៍ដូចនេះ ក៏ព្រោះតែកាលពីព្រឹកមិញនេះ ក្នុង​ឱកាស​ដែល​សម្ដេច​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​តំណាង​កម្មករ​ជាង​៤ពាន់​នាក់ នៅ​សាល​មហោស្រព​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ​នេះ​ ហើយក៏បាន​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​ ពិនិត្យមើល​ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​បង្កើត​ឡើង​ដោយ​ជនបរទេស។


ករណី​នេះ​ គួរ​អាច​បិទ​បាន​ក៏​គួរតែ​បិទ​ចោល​តែ​ម្ដង​ទៅ។ បើ​យោង​តាម​ការ​បញ្ជាក់​របស់ ​កឹម​ សុខា កន្លង​មក មជ្ឈមណ្ឌល​នេះ​គឺ​បរទេស ឲ្យ​បង្កើត​ឡើង​មុន​ឈាន​ទៅ​បង្កើត​គណបក្ស។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា នៅឯ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​គណបក្ស​នយោបាយ​ពិភពលោក នៅ​ប៉េកាំង​ថ្ងៃទី១ ធ្នូ សម្តេច នឹង​ថ្លែង​សុន្ទរកថា​សង្កត់ធ្ងន់​ទៅ លើ បញ្ហា សន្តិភាព ឯករាជ្យ​ភាព ប្រឆាំង​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ពី​បរទេស ក្នុងនាម​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា៕



































No comments