មានការរំភើបជាខ្លាំង!!! គូស្នេហ៍ភេទដូចគ្នាអាចរៀបការបានហើយ នៅក្នុងប្រទេសអូស្ត្រាលី
ប្រជាជនអូស្ត្រាលីបានបោះឆ្នោតគាំទ្រអនុញ្ញាតឲ្យគូស្នេហ៍ភេទដូចគ្នា (gay, lesbian) អាចរៀបការបាន ដែលនេះបានធ្វើឲ្យមានការអបអរសាទរយ៉ាងសប្បាយរីករាយនៅទូទាំងប្រទេសនៅថ្ងៃពុធនេះ។ អ្នកគាំទ្រសមភាពអាពាហ៍ពិពាហ៍រាប់ពាន់នាក់បានដើរតាមដងផ្លូវ រាំនិងច្រៀងនៅពេលដែលលទ្ធផលត្រូវបានប្រកាសខណៈដែលក្រដាសចម្រុះពណ៌ត្រូវបានបោះឡើងទៅលើក្នុងការជួបជុំគ្នានៅតាមបណ្តាទីក្រុងនានាទូទាំងប្រទេស។
ស្ទើរតែ៦២ភាគរយនៃប្រជាជន១២.៧លាននាក់ដែលបានចូលរួមក្នុងការស្ទង់មតិរយៈពេល២ ខែមកនេះគឺបានបោះឆ្នោតគាំទ្រអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នាខណៈលោកនាយករដ្ឋមន្ត្រី Malcolm Turnbull បានប្តេជ្ញាថានឹងធ្វើសេចក្តីព្រាងច្បាប់មួយដើម្បីគាំទ្រសមភាពនេះនៅត្រឹមដំណាច់ឆ្នាំនេះ។

លោក Turnbull បានប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុងកង់បេរ៉ាថា “ប្រជាជនអូស្ត្រាលីបាននិយាយហើយពួកគេបានបោះឆ្នោតដ៏ច្រើនលើសលប់សម្រាប់សមភាពអាពាហ៍ពិពាហ៍។ ពួកគេបានបោះឆ្នោត yes សម្រាប់យុត្តិធម៌, yes សម្រាប់ការប្តេជ្ញាចិត្ត, yes សម្រាប់ក្ដីស្រឡាញ់”។

ជិត៨០ភាគរយនៃអ្នកដែលមានសិទ្ធិបោះឆ្នោតបានចូលរួមនៅក្នុងការស្ទង់មតិនេះបើទោះបីជាមានការភ័យខ្លាចថា មនុស្សវ័យក្មេងជាច្រើននឹងមិនឆ្លើយតបទៅនឹងការស្ទង់មតិតាមប្រៃសណីយ៍ក្នុងយុគសម័យឌីជីថលក៏ដោយ។ ប្រមុខក្រុមហ៊ុន Qantas ដែលមានដើមកំណើតអៀរឡង់ឈ្មោះ Alan Joyce ដែលជាមនុស្សភេទទីបីដោយបើកចំហរនិងបានធ្វើយុទ្ធនាការយ៉ាងខ្លាំងក្លាសម្រាប់យុទ្ធនាការ “yes” ក៏ទប់ទឹកភ្នែកមិនជាប់ផងដែរនៅពេលគាត់និយាយពីសេចក្តីអំណររបស់គាត់។

គាត់បាននិយាយក្នុងទីក្រុងស៊ីដនីថា “ខ្ញុំមានមោទនភាពណាស់ចំពោះប្រទេសអៀឡង់ក្នុងខែឧសភាឆ្នាំ២០១៥នៅពេលពួកគេក្លាយជាប្រទេសដំបូងបង្អស់នៅលើពិភពលោកដែលបោះឆ្នោតសមភាពអាពាហ៍ពិពាហ៍ប៉ុន្តែថ្ងៃនេះខ្ញុំមានមោទនភាពចំពោះប្រទេសអូស្ត្រាលីដែលជាប្រទេសដែលខ្ញុំបានជ្រើសរើស”។
យោងតាមការិយាល័យស្ថិតិអូស្ត្រាលីដែលបានបើកដំណើរការការស្ទង់មតិនេះបានឲ្យដឹងថាការបោះឆ្នោត “yes” ត្រូវបានគាំទ្រដោយភាគច្រើននៅក្នុងគ្រប់រដ្ឋនិងទឹកដីនៅក្នុងប្រទេសដ៏ធំធេងមួយនេះ។ សន្លឹកឆ្នោត “No” គឺប្រមូលបាន៣៨,៤ភាគរយ។ ឥឡូវនេះរដ្ឋសភាត្រូវតែអនុម័តច្បាប់ដើម្បីឲ្យលទ្ធផលនេះចូលជាធរមាន៕

Post a Comment