សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ ឈន ចយ ហៅតុងងុយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ ទីលំនៅមិនប្រាកដ។ ចំណែកនារីរងគ្រោះមាន អាយុ២៥ឆ្នាំ មុខរបរលក់ប្រហិត ស្នាក់នៅផ្ទះលេខ០៤បេ ផ្លូវបេតុង ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
សមត្ថកិច្ចបានបន្ដថា កាលពីវេលាម៉ោង៨និង០០នាទី យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យ៤ទៅ៥នាក់នាំគ្នាទៅស្ទាបសុដន់នារីជាអ្នកលក់ប្រហិតម្នាក់ បង្កការភ្ញាក់ផ្អើលនៅចំណុចផ្លូវលំ ក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ប្រភពដដែលបានបន្ដថា ដំបូងឡើយនារីរងគ្រោះបានដើរចេញពីកន្លែងលក់ទៅផ្ទះដែលមានទីតាំងក្បែរគ្នា លុះដើរមិនទាន់ដល់ផង ស្រាប់តែលេចមុខជនសង្ស័យខាងលើ រត់មកក្បែររួចយកដៃស្ទាបសុដន់របស់នាង ហើយទាញនាងទៅកន្លែងងងឹត តែត្រូវនាងស្រែកឆោឡោថា មានគេចង់ចាប់រំលោភ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក្បែរខាង នាំគ្នាអន្តរាគមន៍ព្រួតវាយម្នាក់មួយដៃមួយជើង បណ្ដាលឲ្យរងរបួសប៉ោងផ្ទៃមុខ ទើបសម្រេចប្រគល់ជូនសមត្ថកិច្ច៕
















No comments:
Post a Comment