ត្រៀមលុយបងប្អូន សល់តែប៉ុន្មានថ្ងៃទៀតទេ!!! ផ្សារទំនើបបោះដុំដ៏ធំរបស់ថៃ ម៉ាក្រូ នឹងបើកបម្រើអតិថិជននៅសាខាដំបូងនៅកម្ពុជា
នៅសល់រយៈពេលប្រមាណមិនដល់មួយខែទៀតទេ ផ្សារទំនើបម៉ាក្រូ (Makro) ដែលជាផ្សារបោះដុំធំជាងគេរបស់ថៃ សាខាដំបូងនៅកម្ពុជាស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ពោងពាយ របស់អ្នកឧកញ៉ា លី យ៉ុងផាត់ នឹងបើកបម្រើអតិថិជនជាផ្លូវការហើយ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ Macro Cambodia ។
ហើយផ្សារទំនើបមួយនេះ នឹងបើកនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ខាងមុននេះ ដើម្បីបំរើអតិថិជននិងផ្តល់ជូនបទពិសោធថ្មីដល់អតិថិជនផ្នែកសេវាកម្មអាហារព្រមទាំងរកជាវផលិតផលទាំងអស់ដែល អ្នកត្រូវការនៅតែមួយកន្លែង។
ផ្សារទំនើបម៉ាក្រូ (Makro) នេះផ្សារទំនើបដ៏ធំមួយនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីជាង ៥ហិកតា នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ពោងពាយ របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្បែរនិងផ្សារទំនើប អ៊ីអនទី២ ត្រូវបានរួមបណ្ដាក់ទុន រវាងផ្សារម៉ាក្រូរបស់ថៃ ជាមួយក្រុមហ៊ុន L.Y.P Group របស់អ្នក ឧកញ៉ា លី យ៉ុងផាត់។
គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ម៉ាក្រូ ជាផ្សារបោះដុំរាប់ពាន់មុខធំជាងគេបង្អស់របស់ថៃ ចាប់ផ្តើមបង្កើតឡើងតាំង ពីឆ្នាំ១៩៨៨។ មួយវិញទៀត នៅចុងឆ្នាំ២០១៧នេះ ផ្សារទំនើប AEON ទី២ ក៏នឹងបើកដំណើរការផងដែរ៕

Post a Comment