វិបសាយខាងលើបានចុះផ្សាយថា រថយន្តដែលដឹកឡាន McLaren កំពូលថ្លៃ បានបុកគ្នាជាមួយនឹងរថយន្តដឹកទំនិញធុនធំដែលធ្វើដំណើរពីភ្នំពេញ ទៅអណ្ដូងទឹក។ ដំណើរការស៊ើបអង្កេតអំពីមូលហេតុនៃគ្រោះថ្នាក់កំពុងប្រព្រឹត្តទៅនៅឡើយ ហើយមិនទាន់មាននរណាចេញមុខអះអាងថាខ្លួនជាម្ចាស់រថយន្តផលិតមានកំណត់ត្រឹម ៣៧៥ គ្រឿងនេះនៅឡើយទេ។
តាមរយៈរូបភាពដែលចែកចាយពាសពេញប្រព័ន្ធអ៊ីនធឺណិតបង្ហាញថា McLaren P1 បានរងគ្រោះខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។ McLaren P1 នេះដែរត្រូវបានដាក់លក់លើទីផ្សារបរទេសក្នុងតម្លៃ ១,១៥ លានដុល្លារ មានប្រើម៉ាស៊ីន Twin-Turbocharged V8 ចំណុះ ៣,៨ លីត្រ កម្លាំង ៧២៧ សេះ អមនឹងម៉ូទ័រអគ្គិសនី ដែលមានកម្លាំង ១៧៧ សេះផងដែរ។
គ្រោះថ្នាក់ចរាចរនេះគឺរថយន្តទ្រុងមួយគ្រឿង ដែលបានដឹករថយន្តទំនើបមួយគ្រឿងមានតម្លៃជាង១លានដុល្លារអាមេរិកដែលត្រូវបានគេដឹងថាជាកម្មសិទ្ធ របស់ ឧកញ៉ា ហ៊ុន តូ បានបុកជាមួយ រថយន្តដឹកទំនិញ មួយគ្រឿង ពេញទំហឹង បណ្តាលឲ្យ រថយន្តដឹកទំនិញ ក្រឡាប់ផ្ញារជើង ដែលបណ្តាលឲ្យរងរបួសធ្ងន់ស្រាល ៥នាក់ ចំណែក រថយន្តមានតម្លៃ ជាង ១លានដុល្លារនោះបានរងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ។
រថយន្តធន់ធំពីរ ដែលមួយគ្រឿងមានម៉ាកអ៊ីស៊ុយស៊ុយ និងមួយគ្រឿងទៀត ពាក់ស្លាកលេខ ថៃ ៦២. ៦២៦២ បើកបរដោយជនជាតិថៃ ផ្ទុករថយន្តមួយគ្រឿង សេរីទំនើប មួយគ្រឿងម៉ាក Hypercar Mclaren P1 ដែលមានពាក់ស្លាកលេខ 2AY-2222 ដែលមានតម្លៃប្រហែល US$1,350,000 បានធ្វើដំណើរតាមផ្លូវ ជាតិលេខ ៤៨ ។ នេះបើតាមប្រភពព័ត៏មានពីគណនីហ្វេសប៊ុករបស់លោក Vithourak Sarun។ ចំណែក រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣B-៥៥៦៨ ។
រថយន្តទាំងពីបើកតាមបណ្តោយផ្លូវ ជាតិលេខ៤៨ មានទិសដៅច្រាសទិសគ្នា លុះដល់ចំណុច ភូមិសាស្ត្រស្រុកបុទុមសាគរ ម្តុំជិតផ្លូវបំបែកទៅកោះស្តេច ក៏បានបុកគ្នាពេញទំហឹង បណ្តាលឲ្យ ខ្ទេច រថយន្តសេរីទំនើប ដែលដឹកនៅលើរថយន្តនោះ ចំណែករថយន្តដឹកទំនិញមួយគ្រឿងទៀតបាន ក្រឡាប់ផ្ញាជើងធ្លាក់ផ្លូវ ។
ប្រភពដដែលបន្តថា គ្រោះថ្នាក់ចរាចនោះបណ្តាលឲ្យ ឲ្យមនុស្ស ៥នាក់ ក្នុងនោះ ខ្មែរ ២នាក់ និងថៃ ៣នាក់ រងរបួសធ្ងន់ស្រាល បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល រីឯរថយន្តខូចខាតធ្ងន់។
ឡានម៉ាក Hypercar Mclaren P1 នេះផលិតនៅប្រទេសអង់គ្លេសកាលពីឆ្នាំ២០១៣លក់អស់៣៧៥គ្រឿង។តាមការឲ្យដឹងរថយន្តប្រភេទ នោះនៅស្រុកខ្មែរប្រហែលមានតែមួយគ្រឿងនឹងទេ មិនមានច្រើនឡើយ។មកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ បញ្ជាក់ថាភាគី ខាងណា ជា អ្នកបង្កនៅឡើយទេ ដោយសមត្ថកិច្ចកំពុងធ្វើការពិនិត្យ និងស្រាវជ្រាវ ៕



















No comments:
Post a Comment