Pages

Wednesday, December 6, 2017

ព្រោះតែចង់បានមាន់ មិននឹកស្មានចោរម្នាក់នេះហ៊ានធ្វើដល់ថ្នាក់នេះសោះ (មាន់ទើបរឹបអូសបានពីការ​បង្ក្រាប​សង្វៀន​ជល់​មាន់នៅ​អរិយ​ក្សត្រ​)

​កណ្តាល​ ៖​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ បាន​បញ្ជា​អោយ​កម្លាំង​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ ចាប់​ដាក់​ខ្នោះ​បុរស​ម្នាក់​ដែល​ថ្លើមធំ​ហ៊ាន​ចូល​លួច​មាន់នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ ដែល​ជា​វត្ថុ​តាង​រឹបអូស​បាន​ពី​ការ​បង្ក្រាប​សង្វៀន​ជល់​មាន់នៅ​អរិយ​ក្សត្រ​ ស្រុក​ល្វាឯម​ កាលពី​ថ្ងៃ​ទី០​៤​ ខែធ្នូ​ ឆ្នាំ​២០១៧​។​


​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ហាង​លក់​បាយ​ នា​មាត់​ស្ទឹង​ភូមិ​តា​ខ្មៅ​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​។​ ជន​ស​ង្ស​យ័​មានឈ្មោះ​ ឡេ​ង​ ភេទ​ប្រុស​ មាន​ទីលំនៅ​ស្រុក​ស្អាង​ ខេត្តកណ្តាល​។​


​លោក​ឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​​ បាន​ប្រាប់​អោយ​ដឹង​ថា​ ជន​ស​ង្ស័យ​ខាងលើ​បាន​លបចូល​លួច​មាន់​ (​វត្ថុ​តាង​)​ ដែល​សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល ​បង្ក្រាប​កាលពី​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០១៧​ នៅ​ទីតាំង​ប្រជល់​មាន​ដ៏​ធំ​នៅ​ភូមិ​អរិយ​ក្សត្រ​ ស្រុក​ល្វាឯម​ ខេត្តកណ្តាល​។​ ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី​០៥​ ជន​ស​ង្ស​យ័​ឈ្មោះ​ ឡេ​ង​ បាន​ចូល​ទៅ​លួច​មាន់​ (​វត្ថុ​តាង​)​ នៅ​ក្នុង​ស្នងការដ្ឋាន​ចំនួន ១​ក្បាល​ រួច​បាន​យក​ទៅ​លក់​អោយ​ជា​ម្ចាស់​មាន់​ថៅកែ​កាប់​ជ្រូក ​នៅ​ខណ្ឌ​ច្បារ​អំពៅ​ តម្លៃ ​៥០០០​ដុល្លារ​។​ ទើប​លោក​បាន​បញ្ជា​យ៉ាង​ម៉ឺ​ត​ម៉ាត់​អោយ​កម្លាំង​ព្រហ្ម​ទ​ណ្ឌកំរិត​ស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ ចាប់​ដាក់​ខ្នោះ​ជន​ស​ង្ស័យ​នៅ​ក្នុង​ហាង​លក់​បាយ​តែ​ម្តង​។​


​លោកស្នងការ​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ថា​ ឲ្យ​តែ​មន្ត្រី​នគរបាល​ណាមួយ​ហ៊ាន​លួច​មាន់​ (​វត្ថុ​តាង​)​ និង​សមគំនិត​ជាមួយ​ក្រុម​ប្រជល់​មាន់​ លោក​នឹង​ដក​សក្តិ​ ហើយ​ចាប់​វាយ​ខ្នោះ​បញ្ជូន​អោយ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕



















No comments:

Post a Comment