ក្រសួងមហាផ្ទៃដាក់ចេញបទបញ្ជាផ្ទៃក្នុងដល់មន្ត្រីក្រោមឱវាទត្រូវធ្វើជាគំរូក្នុងការគោរពប្រតិបត្តិការច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដូចជា៖
១. ត្រូវពាក់មួកសុវត្ថិភាពជានិច្ចទាំងអ្នកបើកបរ និងអ្នករួមដំណើរក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។
២. ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។
៣. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ។ល។
៤. ត្រូវមានប័ណ្ណសំគាល់ និងផ្លាកលេខបំពាក់យានយន្ត មានបណ្ណបើកបរក្នុងការបើកបររថយន្ត និងមានវិញ្ញាបនបត្រពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។

៥. ត្រូវគោរពអាទិភាព គោរពភ្លើងសញ្ញា ឬសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។
៦. មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។
៧. មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។
៨. មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។
៩. មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរសព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
១០. មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។
១១. ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ យោគយល់ អធ្យាស្រ័យ។
១២. ត្រូវធ្វើការផ្សព្វផ្សាយអប់រំបន្តដល់សមាជិកគ្រួសារ និងមិត្តភក្តិ ឲ្យចូលរួមប្រតិបត្តិខ្ជាប់ខ្ជួននូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឬប្រការដែលមានចែងខាងលើ៕

No comments:
Post a Comment