បើយោងទៅតាមគេហទំព័រព័ត៌មានមួយឈ្មោះ www.storypick.com បានធ្វើការចុះផ្សាយថា ក្មេងស្រីវ័យ ១៧ឆ្នាំ ដែលមានឈ្មោះ Sahar Tabar បានបង្ហាញនូវរឿងពិតមួយចំនួនថា រូបទាំងអស់ដែលខ្លួនបានធ្វើបង្ហោះកន្លងមកនេះ គឺគ្រាន់តែជាការប្រើប្រាស់ទឹកដៃរបស់ខ្លួន ជាមួយនឹងកម្មវិធីកាត់តដ៏ខ្លាំងមួយដែលមានឈ្មោះថា Photoshop បូកផ្សំនិងការតុបតែងមុខប៉ុណ្ណោះ។
ក្នុងនោះផងដែរនាងក៏បានបន្តទៀតថា រាល់ពេលដែលគាត់បានបង្ហោះរូបថតគាត់ញុំតែងផាត់មុខ គូរមុខមាត់ជាពិសេសទំនោរទៅបែបកំប្លែងភាគច្រើន ហើយវាគឺជាវិធីមួយនៃការបង្ហាញខ្លួនរបស់គាត់ ក្នុងលក្ខណៈបែបសិល្បៈតែប៉ុណ្ណោះ ហើយក៏មានអ្នកគាំទ្រក៏ធ្លាប់ដឹងមុខមាត់ពិតរបស់គាត់ផងដែរ។
តែទោះបីជាយ៉ាងណាក្តី ការផ្លាស់ប្តូរលើមុខមាត់របស់នាងពិតជាធ្លាប់ឆ្លងកាត់មុខកាំបិតពេទ្យកែសម្ផស្សខ្លះៗមែន ហើយនាងក៏មិនដែលស្ដាយក្រោយឡើយពេលធ្វើបែបនេះ បើទោះបីការវះកាត់នេះមានការឈឺចាប់ ជាមួយការលំបាកយ៉ាងណាក៏ដោយ។
ជាចុងក្រោយនាងក៏បានបន្ថែមទៀតថា ខ្ញុំគិតថាវាមិនមែនជាទង្វើខុសទាស់អ្វីនោះទេបើគ្រាន់តែកែមុខឲ្យដូចនរណាម្នាក់នោះ ព្រោះវាជាសេចក្តីស្រឡាញ់របស់មនុស្សម្នាក់ៗ ហើយក៏មានមនុស្សជាច្រើនទៀតនៅលើលោកបើតាមនាងដឹងក៏ធ្លាប់បានកែដូចនេះដែរ នេះក៏ព្រោះតែពួកគេទាំងនោះមានសិទ្ធិក្នុងការជ្រើសរើសថាអ្នកណាមួយដែលពួកគេចង់ធ្វើមុខមាត់ឲ្យដូចនោះ៕
នេះជារូបរបស់ស្ត្រី ឈ្មោះ Sahar Tabar ដែលកំពុងតែកែមុខមាត់ឲ្យដូច អ្នកស្រី Angelina Jolie
នេះជារូបរបស់ អ្នកស្រី Angelina Jolie


























No comments:
Post a Comment