Header Ads

រកឃើញហើយ វីដេអូដែលប្អូនស្រី លីន សោម៉ា ធ្លាប់បានទទួលជ័យលាភីជាជើងឯកក្នុងកម្មវិធី ផ្កាយរះក្នុងសួន

ពិតជាមិនធម្មតាមែនប្អូនស្រី លីន សោម៉ា គឺជាបេក្ខនារីមួយរូបដែលធ្លាប់បានទទួលជ័យលាភីជាជើងឯកក្នុងកម្មវិធី ផ្កាយរះក្នុងសួន ដែលរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍អប្សរាកាលពី 1&2ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ កន្លងទៅជិត១ឆ្នាំទៅហើយ ក៏បានមកចូលរួមក្នុងកម្មវិធី Cambodian Idol ដែលរៀបចំឡើងដោយក្រុមហ៊ុនហង្សមាសកាលពីម្សិលមិញផងដែរ។


ដោយសារតែសម្លេងដ៏ពិរោះរណ្តំនេះហើយទើបធ្វើឲ្យប្អូនស្រីអាចយកឈ្នះបេក្ខជន និងបេក្ខនារីផ្សេងៗទៀតរាប់ពាន់នាក់ឯណ្ណោះ 1&2ក្នុងកម្មវិធីផ្កាយរះក្នុងសួន។







គួររំលឹកឡើងវិញផងដែរថា បេក្ខនារីដំបូងគេក្នុងសប្តាហ៍ទី 2 ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 វគ្គ Judge Audition កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ 1&2គឺតម្រូវទៅលើប្អូនស្រី លីន សោម៉ា ដែលមានអាយុទើបតែ១៦ ឆ្នាំ មកពីខេត្តត្បូងឃ្មុំ បានលើកយកបទចម្រៀងមួយបទក្រោមចំណងជើងថា មេឃកំពុងភ្លៀងហើយ។


គ្រាន់តែចាប់ផ្តើមច្រៀងមិនទាន់បានប៉ុន្មានផងក៏ស្រាប់តែធ្វើឲ្យគណកម្មាការស្ទើរតែអង្គុយលែងជាប់ទៅហើយ ព្រោះសឹងតែមិនជឿថានេះជាសម្លេងរបស់បេក្ខនារីរូបនេះសោះ ខ្លួនក្មេងតែសម្លេងមនុស្សចាស់។ មិនត្រឹមតែ1&2ប៉ុណ្ណោះទេ ប្អូនស្រីម្នាក់នេះបានយល់យ៉ាងស៊ីជំរៅចំពោះចម្រៀងមួយបទនេះ ទាំងការលើកដាក់សម្លេង មនោសញ្ចេតនា ព្រមជាមួយទឹកដមសំនៀងដ៏គ្រលួចផងដែរ។


ក្នុងនោះផងដែរលោកណុប ប៉ាយ៉ារិទ្ធិ ហ៊ានទស្សន៍ទាយថាប្អូនស្រីម្នាក់នេះអាចនឹងមានអនាគតដ៏ល្អទៅថ្ងៃ1&2មុខហើយក៏នៅមានការសរសើរមិនដាច់ពីមាត់ពីគណកម្មាការផ្សេងទៀតផងដែរ ដូចនេះដើម្បីកុំឲ្យខាតពេលសូមទៅទស្សនាវីដេអូរបស់ប្អូនស្រីទាំងអស់គ្នា៕




































ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

No comments