Header Ads

ពិតជាមិននឹកស្មានដល់ថា ពេលលោក ខេមរៈ​ សិរីមន្ត​ ចាកចេញ ធ្វើឲ្យតម្លៃខ្លួននាយ ចឺម ឡើងកប់ម៉ង (មានវីដេអូ)

បើ​យោង​តាម​ការ​ចុះ​ផ្សាយ ​របស់​គេហទំព័រ​មួយ​ បាន​ឲ្យ​ដឹង​ថា​ នាយ​ ចឺម​ ចាប់ផ្ដើម​ឡើង​តម្លៃ​ខ្លួន​​ ក្រោយ​លេចឮ​ដំណឹង​ជំនួស​តំណែង​ ខេមរៈ​ សិរីមន្ត​ នៅ​ផលិតកម្ម​សាន់​ដេ​ ចំពោះ​តម្លៃ​ខ្លួន​ពី​មុន​ឡើង​ច្រៀង​តាម​ការ​ប្រគំ​តន្ត្រី​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​១​កម្មវិធី​ នាយ​ទាមទារ​ចន្លោះ​ពី​ ៦០០​ ទៅ​ ៧០០​ ដុល្លារ​តែ​ប៉ុណ្ណោះ​ ហើយ​នៅ​1&2តាម​ខេត្ត​វិញ​គឺ​ចាប់ពី​ ១​០០០ ​ដុល្លារ ​ឡើង​ទៅ​តាម​តំបន់​ជិត​ឬ​ឆ្ងាយ​។​


តែ​នៅ​ចុងឆ្នាំ​២០១៧​នេះ​វិញ នាយ ចឺម ទទួល​បាន​តម្លៃ​ខ្លួន​ ចន្លោះ​ពី​៩០០​ ទៅ​១០០០​ដុល្លារ​ឯណ្ណោះ សម្រាប់​ការ​ច្រៀង​នៅ​ភ្នំពេញ​ ចំណែក​តាម​ខេត្ត​វិញ​គឺ​ទទួល​បាន​ចន្លោះ​១២០០​ ទៅ​ ១៥០០ ​ដុល្លារ​។​ ​ប្រភពដដែល​ក៏​1&2បាន​បញ្ជាក់​បន្ថែមទៀតថា​ ការ​តំឡើង​ថ្លៃ​ខ្លួន​នេះ​គឺ​បន្ទាប់​ពី​នាយ​បាន​ចាប់​អាជីព​ជា​តារាចម្រៀង​ពេញដៃពេញជើង​ព្រោះ​នាយ​បាន​ឈប់​សម្តែង​កំប្លែង​ទៅ​ហើយ​។





គួរបញ្ជាក់ឡើងវិញផងដែរជុំវិញ តារាកំប្លែងវ័យក្មេង នាយចឺម ដែលកំពុងល្បីឈ្មោះក្នុងវិស័យកំប្លែងបាន1&2ប្រកាសជំហររបស់ខ្លួនថា នឹងឈប់លេងកំប្លែងតាមទូរទស្សន៍ទៀតហើយ ដើម្បីយកឱកាស និងពេលវេលាមកពង្រឹងខ្លួនក្នុងអាជីពចម្រៀងវិញម្តង  ស្របពេលដែលនាយចឺម កំពុងក្លាយជាតារាចម្រៀងលំដាប់ជួរមុខក្នុងផលិតកម្មសាន់ដេ។


កន្លងមក នាយចឺម ធ្លាប់បានព្រលយពាក្យប្រាប់អ្នកសារព័ត៌មានថា ខ្លួននឹងឈប់ពីការលេងកំប្លែងក្នុងពេលឆាប់ៗខាងមុខនេះហើយ ស្រាប់តែមកដល់ពេលថ្មីៗនេះ នាយចឺម បានចេញមុខប្រកាសជាសាធារណៈតែម្តងថា ខ្លួនឈប់លេងកំប្លែងជាផ្លូវការហើយ ពោលគឺទុកពេលពង្រឹងសមត្ថភាពក្នុងការច្រៀងវិញម្តង។


នាយចឺម បានបញ្ជាក់ប្រាប់ទៀតថា ការឈប់លេងកំប្លែងពីទូរទស្សន៍ CTN ដែលជាទ្រនំធ្លាប់ផ្តល់កំណើតសិល្បៈឱ្យខ្លួននោះ គឺខ្លួនគ្មានបញ្ហាអាក់អន់ស្រពន់ចិត្តអ្វី ឬមានទំនាស់អ្វីជាមួយខាងស្ថានីយទូរទស្សន៍នោះទេ 1&2ហើយក៏សូមអរគុណ និងដឹងគុណដល់កន្លែងដែលបានផ្តល់កំណើតក្នុងវិស័យសិល្បៈកំប្លែងមួយនេះ រហូតដល់ខ្លួនទទួលបានឱកាសធំធេងដូចសព្វថ្ងៃនេះផងដែរ។ តាមពិតមូលហេតុដែលខ្លួនឈប់លេងកំប្លែង គឺគ្រាន់តែចង់ពង្រឹងសមត្ថភាពក្នុងវិស័យចម្រៀងក្នុងទ្រនំផលិតកម្មសាន់ដេ វិញម្តង ពោលគឺធ្វើយ៉ាងណា ឱ្យកាន់តែល្អជូនដល់ទស្សនិកជន បងប្អូនពុកម៉ែ។


ស្រាប់តែកាលពីម្សិលមិញនេះ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៧យប់ នាយម្នាក់នេះបានសម្តែងនូវការអាក់អន់ចិត្តមួយចំនួនចំពោះការចុះផ្សាយពីទស្សនាវតីមួយចំនួនជាមួយរឿងមិនល្អចំពោះរូបលោក ជាពិសេសការថែមថយនូវសំដីដែលលោកមិនបាននិយាយចេញពីមាត់លោកផ្ទាល់ផងដោយក្នុងនោះលោកបានធ្វើការ Live 1&2វីដេអូដើម្បីបញ្ជាក់ការពិតទាំងឡាយ ព្រមជាមួយសារដូចខាងក្រោមនេះផងដែរ ដោយលោកសរសេរថា៖


"ថ្ងៃនេះខ្ញុំបាទ 1&2សូមចេញវីដេអូបកស្រាយ អំពីពត៌មានដែលថា ខ្ញុំបាទ ចង់ល្បីបំបាក់រៀមច្បង ។
«កុំដោយសារតែផលប្រយោន៍ខ្លួន យកចុងប៊ិចមកកំទេចកេរ្ដិ៍ឈ្មោះអ្នកដ៏ទៃ»🙏🙏"





































ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

No comments