រកផ្លូវវៀងឲ្យហើយបងប្អូន ព្រោះចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃបញ្ចប់កម្មវិធីឆ្លងឆ្នាំសកល មានតំបន់ជុំវិញកន្លែងប្រារព្ធពិធី ត្រូវបិទផ្លូវ
មានសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៧នេះ បានឱ្យដឹងថា ដើម្បីឱ្យការប្រារព្ធពិធីឆ្លងឆ្នាំ ប្រព្រឹត្តទៅប្រកបដោយភាពរលូន1&2 រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយ សាធារណៈ ព្រមទាំងបញ្ជៀសបាននូវការកកស្ទះចរាចរ នៅតំបន់ជុំវិញកន្លែងប្រារព្ធពិធីនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជៀស និង បិទសកម្មភាពចរាចរជាបណ្តោះអាសន្ន តាមទីតាំងប្រារព្ធពិធី ចាប់ពីល្ងាចថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៧ រហូតដល់កម្មវិធីត្រូវបានបញ្ចប់ ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ1&2 ដែលត្រូវធ្វើដំណើរឆ្លងកាត់តាមទីតាំង និង ផ្លូវខាងលើ មេត្តាបញ្ជៀសការធ្វើចរាចរ និង ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ទាំងអស់គ្នា ៕
ខាងក្រោមនេះជាសកម្មភាពបាញ់កាំជ្រូចនៅប្រទេសផ្សេងៗកាលពីឆ្នាំកន្លងមក
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com































Post a Comment