Header Ads

ដល់កហើយពេលនេះ!!! សូម្បីតែស្រោម និងទឹករំអិលក៏មានក្លែងក្លាយដែរលោកអើយ

នៅទីបំផុតប៉ូលិសបានរឹបអូសស្រោមអនាម័យចំនួន ១.៩១៩ ប្រអប់ និងជែលម៉ាស្សាម៉ាក Croc ចំនួន ៣៣០ ប្រអប់ បោះស្លាកផលិតនៅម៉ាឡេស៊ី (Made in Malaysia) និង ១៣៧ ប្រអប់ទៀត បោះស្លាកផលិតនៅរុស្ស៊ី (Made in Russia)។ មន្រ្តីក៏បានរកឃើញនិងរឹបអូសយកវត្ថុធាតុដើម ៣៤០ គីឡូក្រាមដើម្បីផលិតស្រោមអនាម័យ ក្រដាសវេចខ្ចប់ ៥៣,៥ គីឡូក្រាម ទឹករំអិល ២៩ គីឡូក្រាម និងប្រេងសម្រាប់ជួយឱ្យលិង្គឡើងរឹង ៣៥ គីឡូក្រាម រួមជាមួយគ្រឿងបរិក្ខារនិងគ្រឿងម៉ាស៊ីនជាច្រើនទៀត។


ប៉ូលិសវៀតណាមបានប្រមូលរឹបអូសយកស្រោមអនាម័យ និងប្រេងរំអិលក្លែងក្លាយរាប់ពាន់ប្រអប់ បន្ទាប់ពីលបឆ្មក់បង្ក្រាបរោងចក្រផលិតនេះភ្លាមៗកាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។ មន្រ្តីនៅក្នុងខេត្ត Dong Nai បាននិយាយកាលពីថ្ងៃអង្គារថា ផលិតផលទាំងនេះគឺជាម៉ាកល្បីៗ និងត្រូវបានគេដាក់ស្លាកក្លែងបន្លំថាផលិតនៅក្នុងប្រទេសម៉ាឡេស៊ី និងរុស្ស៊ី។


រោងចក្រ ដែលស្ថិតនៅក្នុងទីក្រុង Bien Hoa ត្រូវបានគ្រប់គ្រងដោយស្ត្រីឈ្មោះ Nguyen Thi Xuan Vinh អាយុ ២៩ ឆ្នាំ។ ស្ត្រីរូបនេះពុំមានអាជ្ញាបណ្ណនិងវិក្កយបត្រសម្រាប់វត្ថុធាតុដើម ដើម្បីបង្ហាញជូនអាជ្ញាធរទេ ។ស្ត្រីរូបនេះបានសារភាពប្រាប់ប៉ូលិសថា នាងបាននាំចូលវត្ថុធាតុដើមទាំងអស់ពីប្រភពគួរឱ្យសង្ស័យនៅក្នុងប្រទេសចិន។ក្រោយមក Nguyen Thi Xuan Vinh នឹងចែកចាយទំនិញក្លែងក្លាយទៅទីក្រុងហូជីមិញនិងអតិថិជនដែលបានបញ្ជាទិញតាមអ៊ីនធឺណេត៕

























No comments