អាសូរម្លេះទេលោកអើយ!!! ឆកខ្សែភ្លើងស្លាប់ទាំងម្តាយ ទាំងកូនក្នុងផ្ទៃ ដោយបន្សល់ទុកកូនតូចៗ២នាក់ទៀត (មានវីដេអូ)
រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាវេលាម៉ោង១៩នឹង១៥នាទីយប់ ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៧ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារកំពុងតែធ្វើបុណ្យនៅផ្ទះកើតហេតុផ្ទាល់តែម្ដង។
ក្នុងនោះផងដែរអ្វីដែលគួរឲ្យរន្ធត់នោះគឺអ្នកដែលស្លាប់នោះគឺជាស្ត្រីដែលកំពុងតែមានផ្ទៃពោះ៦ខែទៀត ត្រូវបានឆក់ខ្សែភ្លើងស្លាប់ទាំងម៉ែទាំងកូនក្នុងផ្ទៃ ដែលផ្ទះរបស់គាត់នៅក្បែររោងចក្របារីសេក ជាប់ផ្លូវជាតិលេខ២ ស្ថិតនៅផ្ទះលេខ ១១១៥ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបន្សល់ទុកកូនប្រុសតូចៗ២នាក់ឲ្យកំព្រាម្ដាយ។
ចំពោះស្ត្រីដែលស្លាប់ខាងលើមានឈ្មោះថា ស្រីដា អាយុ២៨ឆ្នាំ មុខរបបលក់ទឹកក្រឡុក ហើយបើតាមប្រភពព័ត៌មានពីអ្នកជិតខាងបានប្រាប់បន្ថែមទៀតថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើបានរៀបចំលក់ទឹកក្រឡុកដូចសព្វដងនៅពេលល្ងាច ខណៈពេលកំពុងទាញខ្សែភ្លើងមកដោត ស្រាប់តែឆ្លងចរន្តអគ្គីសនីឆក់បណ្ដាលឲ្យដួលភ្លាមៗនៅនិងកន្លែងតែម្ដង។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

ក្នុងខណៈពេលនោះស្ត្រីដែលស្លាប់នេះត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរឯកជនដើម្បីសង្គ្រោះភ្លាមៗ តែអកុសលគឺមិនអាចជួយទាន់ពេលវេលាឡើយង ក៏បានធ្វើឲ្យស្ត្រីម្នាក់នេះដាច់ខ្យល់ស្លាប់បាត់ទៅ ហើយជាចុងក្រោយបានត្រឹមតែដឹកសពមកគេហដ្ឋានវិញតែប៉ុណ្ណោះជាមួយនិងភាពសោកសៅហួសពីការស្មាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។

Post a Comment