Header Ads

ពិតជាមិននឹកស្មានដល់មែន!!! កំពូលរបស់ប្រាសាទបន្ទាយឆ្មាធ្វើពីមាសទំងន់ ៧ គីឡូក្រាម ត្រូវបានគេរកឃើញហើយ

បន្ទាយមានជ័យ៖ ក្រុមអ្នករុករករបស់អង្គការ UNESCO បានរកឃេីញ កំពូលមាសរបស់ប្រាសាទបន្ទាយឆ្មា ឋិតក្នុងភូមិបន្ទាយឆ្មា ស្រុកពួក ខេត្តបន្ទាយមានជ័យ កំពូលមាសនេះមានទំងន់ ៧ គីឡូក្រាម បន្ទាប់ពីការរកឃេីញ ក្រុមការងារអង្គការ UNESCO បានប្រគល់អោយអាជ្ញាធរជំនាញពាក់ព័ន្ធដេីម្បីធ្វេីការថែរក្សានៅរតនភ័ណ្ឌដ៏មានតម្លៃនេះ។


ប្រាសាទបន្ទាយឆ្មារ ជាប្រាសាទដែលត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់ របស់ព្រះអង្គដែលបានពលីនៅក្នុងសមរភូមិដេញចាមនៅឆ្នាំ១១៧៧។ ប្រសាទបន្ទាយឆ្នារ មានទីតាំងស្ថិតនៅភូមិបន្ទាយឆ្មា ស្រុកពួក ខេត្តបន្ទាយមានជ័យ និងមានចំងាយប្រមាណ៧គីឡូម៉ែត្រពីទីប្រជុំជនខេត្តបន្ទាយមានជ័យខាងជើង។ ប្រាសាទនេះស្ថិតនៅ ៦៣ គីឡូម៉ែត្រខាងជើងស៊ីសុផុននិងប្រហែល ២០ គីឡូម៉ែត្រខាងកើតនៃព្រំដែនថៃ។ ឃុំបន្ទាយឆ្មារមាន ១៤ ភូមិ។







គួររំលឹកឡើងវិញផងដែរថាកាលពីប៉ុន្មានខែមុននេះ ​លោក Simon Warrack អ្នក​អភិរក្ស​ថ្ម ដែល​បាន​សិក្សា​ពី​ប្រាសាទ​កម្ពុជា​ច្រើន​អស់​រយៈពេល​ជាង ២០​ឆ្នាំ​ បានប្រាប់ឲ្យដឹងថា លោកបានធ្វើការ​ប៉ាន់​ស្មានថា​ថ្ម​រាប់រយ​ម៉ែត្រ​ដែលមាន​សិលាចារឹក​នៅ​ជញ្ជាំង​បាន​ដួលរលំ ដោយសារតែ​ពេលវេលា បណ្តា​អ្នក​បុ​រា​វិទូ និង​ប្រវត្តិវិទូ​មិនអាច​ដឹង​ពី​អាថ៌កំបាំង​នៃ​រូប​តូចៗ​ជាច្រើន​នៅតាម​ជញ្ជាំង​។​


​ដោយនិយាយ​ពី​បរិយាកាស លោក Simon Warrack បាន​ប្រដូច​ប្រាសាទបន្ទាយឆ្មារ​ទៅនឹង​ប្រាសាទអង្គរវត្ត​ដ៏​ល្បី​របស់​កម្ពុជា ក្នុង​ឆ្នាំ ១៩៩០ ដែល​ពេលនោះ​វិស័យ​ទេសចរណ៍​ទើបតែ​ចាប់​ផ្តើមឡើង​។​

​ទោះបី​អ្នក​ទេសចរណ៍​រាប់លាន​នាក់​បានមក​ទស្សនា​ខេត្តសៀមរាប​រៀងរាល់ឆ្នាំ​ក៏ដោយ ប៉ុន្តែ​ប្រាសាទបន្ទាយឆ្មារ ដែល​ធ្វើដំណើរ​តែ ២​ឬ ៣​ម៉ោង​ប៉ុណ្ណោះ​ពី​ខេត្តសៀមរាប មាន​អ្នក​មក​ទស្សនា​តែ​ប្រមាណ ១.៥០០​នាក់​ប៉ុណ្ណោះ​ជា​រៀងរាល់ឆ្នាំ​។​


​លោក​បន្តទៀតថា ការ​មក​រុករក​ប្រាសាទ​នេះ​គឺ​ប្រៀបដូចជា​ដំណើរ​ថយក្រោយ​ទៅកាន់​យុគ្គ​ផ្សេង​មួយទៀត និង​ទទួលបាន​បទពិសោធន៍​ប្លែក​រវាង​វប្ប​ធ៌​ម និង​ធម្មជាតិ​៕












រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

រក្សាសិទ្ធិដោយ kampuchea1979.blogspot.com



















រក្សាសិទ្ធិដោយ kampuchea1979.blogspot.com









រក្សាសិទ្ធិដោយ kampuchea1979.blogspot.com








រក្សាសិទ្ធិដោយ kampuchea1979.blogspot.com





ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។

No comments