នៅលើទំព័រហ្វេសប៊ុកថា កញ្ញា នី មុន្នីនាថ បានសរសេរបញ្ឆិតបញ្ឆៀងឲ្យទៅ អតីតគូដណ្ដឹងលោក អ៊ុង សូឡាង ហាក់ដូចដឹងថាព័ត៌មាននោះ អ្នកណាជាអ្នកនៅពីក្រោយ ដោយថា៖ “នាងខ្ញុំ នី មុន្នីនាថ សូមបញ្ជាក់ថានាងខ្ញុំគ្មានគេចទៅណាទេ នាងខ្ញុំនៅក្នុងប្រទេសកម្ពុជាដដែល តែមានតែអតីតគូដណ្ដឹងរបស់នាងខ្ញុំទេ ដែរគាត់មិននៅក្នុងប្រទេសកម្ពុជា អ៊ីចឹងសូមមេត្តាពិចារណាផង (បើបងពិតជាស្មោះត្រង់ បងមកកម្ពុជាមកណា អូនចាំបង )”។
ឃ្លាចុងក្រោយដូចជាផ្អែម ខ្លែមនឹងការវាយប្រហារ ឌឺទៅឲ្យអតីតគូដណ្ដឹងរបស់នាង ដែលជាដើមបណ្ដឹង ទាមទារសំណងជាង ១០ម៉ឺនដុល្លារនោះ។ គិតទៅ ពេលគេស្រឡាញ់គ្នា គឺគេនិយាយប្រើពាក្យផ្អែម ប្រកបដោយសារស័ព្ទស្នេហា តែដល់ពេលគេខឹងសម្បាប្ដឹងផ្ដល់គ្នា គេនិយាយប្រើពាក្យផ្អែមដែរ តែប្រកបដោយពិសពុល ចាក់ដោតបេះដូង អាចឲ្យក្អួតឈាមបាន។
ដោយមិនអាចទ្រាំនឹងសម្ដីផ្អែមរបស់ កញ្ញា នី មុន្នីនាថ ដែលបានបង្ហោះនិយាយយ៉ាងដូចនេះ លោក អ៊ុង សូឡាង បានឆ្លើយតបវៃបកមកវិញ ដោយប្រើពាក្យផ្អែមដ៏ពិសពុល មិនឲ្យយឹតយូរឡើយដោយថា៖ “បងនឹងទៅកុំភ័យអូនត្រៀមតែលុយ ដែលអូនបោកបងទៅនោះ ឲ្យគ្រប់ចំនួន រួមទាំងលុយសងជំងឺចិត្ត ដែលពៅមាស”ផ្កាមាស” ត្រូវបង់ឲ្យបងបន្ទាប់ពីចេញសាលដីកា ពីតុលាការ បញ្ជាក់ថាអូន ពិតជាបោក និងបំពានលើសេចក្ដីទុកចិត្ត។ ពេលនោះហើយបង នឹងចុះទៅស្រុកខ្មែរ ដើម្បីប្រមូលលុយនោះយកទៅធ្វើបុណ្យខ្លះ។ ច្រូចទឹកឲ្យអូនកុំឲ្យអូនអត់ឃ្លាន មិនរើសមុខតទៅទៀត”។
តើរវាង កញ្ញា នី មុន្នីនាថ និងលោក អ៊ុង សូឡាង អ្នកណាជាអ្នកឈ្នះ? អ្នកណាបោកប្រាស់អ្នកណា? មានតែតុលាការទេ ដែលអាចឆ្លើយតបទៅនឹងសំណួរទាំងនេះ ហើយយើងនឹងរងចាំមើល ថាតើរឿងនេះនិងក្លាយទៅជាយ៉ាងណា នៅចុងបញ្ចប់នោះ៕

























No comments:
Post a Comment