Header Ads

សូមជួយស៊ែរឲ្យសប្បុរសជនបានឃើញផង!!! ស្ត្រីម្នាក់ត្រូវប្តីរត់ចោល មកសម្រាលកូនដោយខ្លួនឯង កំពុងត្រូវការជំនួយ

ខេត្តព្រះសីហនុ៖ លោកសេង ណុង ប្រធានមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ជូនជាដំណឹងមកថា ស្ត្រីម្នាក់បានធ្វើដំណើរដោយថ្មើរជើង ពីស្ថានីយ៍រថភ្លើង ចូលមកកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីអោយពេទ្យឆ្មប ជួយសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តកាលពីម៉ោង៦កន្លះល្ងាចថ្ងៃ២៣ ខែមករា ឆ្នាំ២០១៨ ម្នាក់ឯងគ្មានគ្រួសារ សាច់ញាតិទេ ដោយប្រាប់គ្រូពេទ្យថា ប្ដីរបស់គាត់បានរត់ចោលគាត់ តាំងពីមាន ផ្ទៃពោះ៤ខែមកម្លេះ និងថាបច្ចុប្បន្នស្ត្រីជាម្តាយរូបនេះ ក្រីក្រគ្មានប្រាក់ និងមានស្ថានភាព ស្លេកស្លាំងដោយសារខ្វះអាហារបំប៉ន ។


លោក ប្រធានមន្ទីរពេទ្យអោយដឹងផងដែរថា ស្ត្រីក្រីក្រគ្មានសាច់ញាតិរូបនេះ គាត់សម្រាលបានកូនស្រីមួយរូបមានទម្ងន់២គីឡូក្រាម និងបានស្នើររក សប្បុរសជនអោយជួយឧបត្ថម្ភដល់ស្ត្រីជាម្តាយនិងកូនស្រីទើបសម្រាលនេះផងដែរ។ សប្បុរជនដែលចង់ជួយ ស្ត្រីម្នាក់នេះអាចទាក់ទងទៅប្រធានមន្ទីរពេទ្យ ខេត្ត លេខ016 526 520៕












No comments