Header Ads

អំណាចទឹកលុយខ្លាំងអញ្ចឹងមែន!!! ព្រោះតែថ្លៃទឹកដោះ៧៨មុឺនដុល្លារ ទើបស្ត្រីវ័យ ៣៨ឆ្នាំ បានរៀបការជាមួយ បុរសអាយុ២៣ឆ្នាំ ​(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ គេឃើញមានគេហទំព័របរទេសមួយឈ្មោះ medium.com បានចុះផ្សាយរឿងមួយដែលពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយបុរសម្នាក់ដែលមានវ័យទើបតែ២៣ឆ្នាំ បានរៀបការជាមួយស្ត្រីម្នាក់ដែលមានអាយុ ៣៨ឆ្នាំ អាយុតិចជាងម្តាយកូនកំលោះ១ឆ្នាំ។


ស្នេហារបស់ពួគគេទាំងពីរនាក់នេះ បាន និងកំពុងតែធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិន បន្ទាប់ពីពួកគេបានសម្រេចរៀបការជាមួយគ្នា ជាមួយនឹងប្រាក់ថ្លៃទឹកដោះពីខាង កូនក្រមុំប្រមាណជា ៥លានយន់ (ប្រហែល ៧៨មុឺនដុល្លារ)។ ពិធីមង្គលការនេះត្រូវបានរៀបចំឡើងនៅក្នុងខេត្ត Hainan ក្រុង Qionghai ប្រទេសចិន​ ដោយមានភ្ញៀវកិត្តិយសចូលរួមជាច្រើននាក់ផងដែរ។


កូនក្រមុំម្នាក់នេះគឺជាស្ត្រីមេម៉ាយ ដោយមានកូនប្រុសម្នាក់ អាយុ១៤ឆ្នាំទៅហើយ ហើយនាងបានរស់នៅជាមួយកូនកំលោះម្នាក់នេះតាំងពីពេលនាងមានផ្ទៃពោះមកម្លេស និយាយរួមតាំងពីកូនកំលោះម្នាក់នេះមានអាយុ១៥ឆ្នាំ ហើយស្ត្រីម្នាក់នេះគឺជាអ្នកជំនួញខាងអចលនទ្រព្យ។


ដំបូងឡើងឪពុកម្តាយកូនកំលោះហាក់មិនពេញចិត្តទាល់តែសោះ ដោយមិនចង់ឲ្យពួកគេរៀបការឡើយ តែកូនក្រមុំសម្រេចជូនថ្លៃបណ្ណការទៅខាងគ្រួសារកូនប្រុសជា ប្រាក់សុទ្ធ រថយន្តទំនើប​ ផ្ទះ ដែលសរុបជាទឹកប្រាក់គឺ ៥ លានយន់ (ប្រហែល៧៨មុឺនដុល្លារ) ទើបម្តាយឪពុកខាងកូនកំលោះសម្រេចឲ្យពួកគេរៀបការជាមួយគ្នា។ ក្នុងនោះផងដែរក្រោយពីពួកគេរៀបការមកបានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ជាច្រើនបានបញ្ចេញមតិថា នេះមិនមែនជាស្នេហពិតដែលកើតឡើងដោយទឹកចិត្តឡើយ តែវាជាស្នេហដែលកើតចេញទឹកលុយតែប៉ុណ្ណោះ៕











ប្រភព៖ medium.com

No comments