ពិតជាគួរឲ្យអាណិតបុរសម្នាក់នេះណាស់ ព្រោះតែគ្មានពេលជួបអ្នកល្បីៗលើលោក ទើបគាត់ធ្វើរឿងបែបនេះ
បើយោងតាមគណនី អ៊ិនត្រាក្រាម (Instagram) មួយដែលមានឈ្មោះថា srdesignart បានបង្ហោះរូបភាពកាត់ត និងរចនា របស់ខ្លួនជាច្រើនសន្លឹកដោយរាប់ស្ទើរតែមិនអស់ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។ រូបទាំងនោះមើលទៅសឹងតែដូចការពិត ព្រោះទឹកមុខ កាយវិការគឺធ្វើទៅស៊ីគ្នា និងមានភាពប៉ិនប្រសព្វតែម្ដង ដែលធ្វើឲ្យយើងមើលហើយមិនសរសើរមិនបានពីទឹកដៃរបស់គាត់។ ចង់ដឹងថារូបខាងក្រោមមានលក្ខណៈបែបណានោះ តោះទៅទស្សនាទាំងអស់គ្នា។
ក្នុងនោះផងដែរ បែរជាមានអ្នកខ្លះសើចចំអកអោយគ្នា ថាបើមិនដែលបានជួបគេផងទៅកាត់តធ្វើអី អត់ចេះខ្មាស់គេទេអី។ តែចំណែអ្នកផ្សេងវិញបែរជាសំដែងនូវអារម្មណ៍មួយអាណិតអាសូរបុរសនេះជាខ្លាំង ដោយនិយាយថា នេះក៏ព្រោះតែគ្នាប្រហែលជាគ្មានលទ្ធភាពដើរលេងប៉ះអ្នកតារាល្បីទាំងនេះហើយ បានជាគ្នាធ្វើដូចនេះ រឺមួយក៏គ្នាមិនដឹងទៅជួបតារាល្បីទាំងនេះនៅឯណាទេមើលទៅ។
មួយវិញទៀតក៏បានសំដែងក្តីអាណិតផងដែរដោយពួកគេនិយាយថា ខ្ញុំក៏ធ្លាប់ធ្វើដូចនេះផងដែរ ព្រោះតែខ្ញុំស្រឡាញ់តារាទាំងនោះបានជាខ្ញុំធ្វើដូចនេះទៅ បើទោះបីជានរណាគេសើចក៏មិនជាអ្វីដែរ សំខាន់ខ្ញុំពេញចិត្ត ហើយណាមួយទៀតពេលដែលខ្ញុំធ្វើការកាត់តបែបនេះម្ចាស់ដើមគេក៏មិនដែលស្តីអោយខ្ញុំមួយម៉ាត់ដែរ៕
តើអ្នកទាំងអស់គ្នាយល់យ៉ាងម៉េចដែរចំពោះការកាត់តពីបុរសកំសត់ខាងលើនេះ?
ប្រភព៖ www.instagram.com/srdesignart
Post a Comment