Header Ads

ទីបំផុតតារាសិចជប៉ុនបានរៀបការហើយ ព្រមជាមួយការបង្ហាញអារម្មណ៍ពិតមួយ ពេលស្តាប់ហើយពិតជាក្តុកក្តួលណាស់

អតីតតារាសិចជប៉ុនគឺកញ្ញា Sola Aoi រឺអាចហៅម្យ៉ាងទៀតថា Sora Aoi ដែលនៅពេលថ្មីៗនេះនាងបានប្រកាសជាផ្លូវការក្នុងបណ្តាញសង្គម Instagram ថានាងបានរៀបការជាមួយ DJ Non ជនជាតិជប៉ុនរួចហើយ។ ហើយការប្រកាសមួយនេះបានធ្វើឡើងតាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកម្លេស ក្នុងបណ្តាញសង្គមខាងលើ ដោយមានរូបភាពពាក់ជញ្ជៀននៅដៃនាង របស់នាង។


ក្នុងនោះផងដែរនាងក៏បានបង្ហោះរូបភាពញាុំស្រាជាមួយស្វាមីរបស់នាងទៅក្នុងបណ្តាញសង្គមមួយទៀតដែលមានឈ្មោះថា Twitter ក្នុងថ្ងៃតែមួយផងដែរ។

នាងគឺជាតារាសិចដ៏ល្បីមួយរូបក្នុងបណ្តាញសង្គមមួយឈ្មោះថា Weibo របស់ចិនផងដែរ ដែលមានអ្នក Follow រហូតដល់ទៅ ១៨លាននាក់។ តារាសិចម្នាក់នេះមានវ័យទើបតែ ៣៤ឆ្នាំ ហើយពេលនេះនាងក៏បានសម្រេចក្តីសុបិន្តរបស់នាងផងដែរ ដោយនាងមានគ្រួសារដ៏កក់ក្តៅដូចគេឯងហើយ។


ក្នុងនោះផងដែរនាងក៏បានសរសេរក្នុងបណ្តាញសង្គមរបស់នាងថា "ខ្ញុំពិតជាចង់រៀបការខ្លាំងណាស់ នេះក៏ដោយសារតែខ្ញុំស្រឡាញ់ក្មេងៗ ហើយពេលនេះក្តីសុបិន្តរបស់ខ្ញុំបានក្លាយជាការពិតមែន ដោយបានជួបបុរសម្នាក់ដែលគាត់មិនខ្វាយខ្វល់ពីរឿងអតីតកាលរបស់ខ្ញុំ បើទោះបីខ្ញុំធ្លាប់ថតរឿងអាក្រាតក៏ដោយ"


នាងក៏បានបន្ថែមទៀតថា "ខ្ញុំពិតជាគ្មានអារម្មណ៍សោកស្តាយអ្វីឡើយពីការថតរឿងបែបនេះ ហើយក៏ខ្ញុំគ្មានអារម្មណ៍ថាអៀនខ្មាស់អ្វីដែរ បើទោះបីរឿងដែលខ្ញុំធ្លាប់ថតនេះត្រូវបានគេមើលជាច្រើននោះ។ ដើម្បីចង់បង្កើតឲ្យមានគ្រួសារល្អមួយ គឺមិនត្រូវគិតរឿងពីអតីតកាលឡើយ ហើយស្វាមីរបស់ខ្ញុំក៏ព្រមទទួលទាំងការពេញចិត្តផងដែរ"។


ជាចុងក្រោយនាងក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា ស្វាមីរបស់នាងមិនមែនជាអ្នកមាន រឺក៏រូបរាងសង្ហារអ្វីដែរ តែអ្វីដែលនាងពេញចិត្តបុរសម្នាក់នេះជាខ្លាំងគឺដោយសារតែបុរសម្នាក់នេះមិនគិតពីរឿងអតីតកាលរបស់ខ្ញុំ ដោយសារតែរឿងមួយនេះវាបានធ្វើឲ្យចិត្តរបស់ខ្ញុំមានអារម្មណ៍ក្តុកក្តួលជាខ្លាំង ព្រមទាំងយល់ច្បាស់ថាបុរសនៅលើលោកនេះគឺពិតជាមានមនុស្សល្អមែន៕

ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com



































ប្រភព៖ nextshark

No comments