Header Ads

ពិតជាគួរឲ្យកោតសរសើរមែន!!! ដោយសារតែហេតុផលមួយនេះ ទើបធ្វើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា មិនទាន់រៀបការ

ប្រហែលមានមនុស្សជាច្រើនបានដឹងរួចមកហើយចំពោះទំនាក់ទំនងស្នេហារវាង អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុងនោះ ហើយក៏មានមនុស្សជាច្រើនក៏ឆ្ងល់ដែរថា ហេតុអ្វីអ្នកនាង ចន ច័ន្ទលក្ខិណា នៅមិនទាន់រៀបការទៀត បើទោះនាងអាចប្រាកដប្រជាជាមួយលោក ហេង ឡុងទៅហើយនោះ។


នៅពេលនេះចង្ងល់របស់បងប្អូននឹងត្រូវបានបកស្រាយជូនហើយ ព្រោះកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ កាលពីម្សិលមិញនេះអ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរសារ ព្រមទាំងរូបភាពមួយចំនួន ដោយរៀបរាប់ថា "សង្ឃឹមថាមហាជននិងលែងងឿងឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំមិនទាន់រៀបការ សង្គមគ្រួសារខ្មែរគ្រប់ៗគ្នា កូនច្បងត្រូវមានតួនាទី និង ភារៈ និង ការទទួលខុសត្រូវ ការគ្រប់គ្រង ពាក់កណ្តាលជា ឪពុក ជាម្តាយ ជាបង និង ជាប្អូន
ជួបគ្នាថ្ងៃ 18 . 01 . 2018. នៅកោះពេជ្រអាគារ K & LChornchan Raksmey & Lyveng Chea"


ចំពោះ​ហេតុផល​ដែល​តារា​សម្តែង​ជើង​ចាស់​សាច់​ចាំ​រូប​នេះ​បាន​បកស្រាយ​ត្រូវ​បាន​មហាជន​ជា​ច្រើន​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ ព្រោះ​នេះ​សរ​បញ្ជាក់​ពី​ទឹកចិត្ត​បងស្រី​ម្នាក់​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​គ្រួសារ​ និង​បាន​តួនាទី​យ៉ាង​ល្អ​ដើម្បី​ប្អូនៗ​គ្រប់​គ្នា​។​ គួរ​បញ្ជាក់​ផងដែរថា ​សារ​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ជិត​ដល់​ថ្ងៃ​ចូល​រោង​ជ័យ​របស់​ប្អូនស្រី​អ្នក​នាង​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ គឺកញ្ញា ច​ន​ ច័ន្ទ​រស្មី​ និងលោក ជា លីវេង ដែល​ពិធី​នេះ​រៀបចំ​នៅ​ថ្ងៃ​ទី​១៨​ ខែមក​រា​ ឆ្នាំ២០១៨​ ខាង​មុខ​នេះ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ អគារ K និង L៕

ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

































No comments