Header Ads

មន្ដ្រីចរាចរណ៍ ដែលត្រូវបានមន្ត្រីនគរបាលស័ក្តិ៤ប្រើហិង្សាដាក់ ទទួលបាន១លានរៀលពី លោកឧត្ដមសេនីយ៍ឯក​ ហ៊ុន​ ជា ដោយសារតែ... (មានវីដេអូ)

បើយោងតាមហ្វេសប៊ុករបស់ លោក ហ៊ុន ជា ជា​ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស​បី កាលពីយប់មិញប្រហែលជាម៉ោង១១ អាទ្រាត គេឃើញគាត់បានបង្ហោះសារមួយដោយក្តីអាណិតស្រឡាញ់ព្រមទាំងមានការផ្តល់ជូននូវថវិការមួយចំនួនជូនមន្ត្រីជាប់កិច្ចសន្យាដែលត្រូវបាន មន្ត្រីស័ក្តិ៤ ប្រើអំពើហិង្សាដាក់ ដោយក្នុងនោះលោកបានសរសេរថា៖


"ខ្ញុំសូមជូនថវិការប្អូនប្រុស ១លានរៀល សំរាប់ប្រើប្រាស់ក្នុងគ្រួសារប្អូន ដោយការស្រលាញ់នឹងអាណិតក្នុងនាមជាខ្មែរ 🇰🇭 សូមខលទៅលេខ ០១៧៥៥៥៥៧៨ ដើម្បីទទួលយកថវិការ 👍🏻🕊🕊🕊🕊🕊🇰🇭🇰🇭🇰🇭🇰🇭🇰🇭"


គួររំលឹកឡើងវិញផងដែរថា នៅយប់ថ្ងៃទី០៩ ខែមករា​ ឆ្នាំ២០១៨នេះថា មន្ដ្រីនគរបាលពាក់ស័ក្តិ៤ ដែលលើកជើងធាក់មន្ដ្រីចរាចរណ៍ជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ ដែលរងការធាក់មួយជើងចំកណ្ដាលដើមទ្រូងនោះ ឈ្មោះ អឿន ចំណាន។ ចំណែកមន្ត្រីនគរបាលពាក់ស័ក្តិ៤នេះ មានឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ ដែលបម្រើការងារនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។


ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា សម្រាប់មន្ដ្រីនគរបាលដែលប្រើអំពើហិង្សារូបនេះ នឹងត្រូវបញ្ជូនទៅកាន់តុលាការដើម្បីវិនិច្ឆ័យទោស នៅថ្ងៃនេះតែម្តង៕















No comments