ហុងស៊ុយ ហៅប្រាក់ចូលផ្ទះតាមវិធីងាយៗ ដោយចាយមិនចេះអស់ តាមក្បួនចិនសែ
អ្នកណាក៏ចង់ឱ្យខ្លួនឯងមានប្រាក់កាសច្រើន ឬយ៉ាងហោចណាស់ ក៏មាន ប្រាក់ចាយវាយពេញដែរ ។ ចំណុចនេះ នរណាក៏ចង់បានដែរ ប៉ុន្តែសមត្ថភាពនៃការឈោងចាប់ខុសប្លែកៗពីគ្នា។ ក្រៅពីសមត្ថភាពការងារ ហុងស៊ុយសម្រាប់ការហៅប្រាក់ចូលហោប៉ៅ ជាចំណុចមួយដែលគេជឿជាក់ថា មិនចាញ់គ្នាប៉ុន្មានឡើយ។ បើលោកអ្នកចង់ហៅប្រាក់ចូលឱ្យកាន់តែច្រើន អ្នកអាចសាកល្បងដូច ខាងក្រោម៖
១. ឧស្សាហ៍រៀបចំរបស់របរឱ្យមានរបៀប៖ កុំបណ្តោយឱ្យរបស់របរគរចោលនៅលើតុ។ របស់អ្វីដែលចាស់លែងប្រើការហើយ គួរប្រមូលយកទៅបោះចោល ឬរៀបចំទុកដាក់ទៅតាមទីកន្លែងឱ្យបានត្រឹមត្រូវ។ សូមកុំទុករបស់រាយប៉ាយលើតុ ឬក្លិនឆ្អេះស្អុយនាំតែកើតឧបទ្រពចង្រៃ។
២. កាបូបប្រាក់ដែលចាស់ហើយ គួរផ្លាស់ប្តូរថ្មី៖ កុំប្រើកាបូបប្រាក់ដែលចាស់ ឬចាប់ផ្តើមដាច់រហែកធ្លុះធ្លាយជាដាច់ខាត។ បើយកល្អបំផុតការប្រើកាបូបប្រាក់ គួរប្រើពណ៌ក្រហម ព្រោះតាមហុងស៊ុយចិន ពណ៌នេះជាពណ៌ល្អលើសគេ និងជាពណ៌ចម្រុងចម្រើនទៀតផង។ ចំពោះប្រាក់កាស គួរដាក់ឱ្យមានរបៀប និងមិនគួរញាត់ញុក់ញីជាដាច់ខាត ពីព្រោះតាមជំនឿថា ក្រដាស់ប្រាក់ដែលញាត់ញក់ញីក្នុងកាបូបប្រាក់មិនល្អទាល់តែសោះ។
៣. ព្យាយាមនៅក្បែរទឹកឱ្យបានច្រើន៖ នេះមិនបានមានន័យថា ឱ្យលោកអ្នកផ្លាស់ផ្ទះទៅនៅជាប់មាត់ទន្លេ ឬផ្លាស់កន្លែងធ្វើការនៅក្បែរបន្ទប់ទឹកទេ គ្រាន់តែឱ្យរកកញ្ចក់ទូដាក់ត្រី មកដាក់ឱ្យចំទិសខាងជើងក្នុងបរិវេណផ្ទះ ឬអាចយករូបភាពទឹកមកបិទលើជញ្ជាំងផ្ទះក៏ជាការស្រេច។
៤. រករូបភាពទឹកជ្រោះ ឬផ្ទៃសមុទ្រព្យួរ ឬក៏ដាក់ទុកនៅលើតុ៖ បើអ្នកចង់បន្ថែមង៉ូវហេងនៅកន្លែងធ្វើការ អាចរករូបភាពទឹកជ្រោះដាក់លើតុ ឬព្យួរលើជញ្ជាំង ក៏ផ្តល់ជោគសំណាងបានដូចគ្នា។
៤. រករូបភាពទឹកជ្រោះ ឬផ្ទៃសមុទ្រព្យួរ ឬក៏ដាក់ទុកនៅលើតុ៖ បើអ្នកចង់បន្ថែមង៉ូវហេងនៅកន្លែងធ្វើការ អាចរករូបភាពទឹកជ្រោះដាក់លើតុ ឬព្យួរលើជញ្ជាំង ក៏ផ្តល់ជោគសំណាងបានដូចគ្នា។
៥. ជួសជុលកន្លែងខូចខាតត្រង់បរិវេណផ្ទះឱ្យស្អាតជានិច្ច៖ ត្រង់កន្លែងណាដែលបាក់បែក ឬខូចខាតត្រូវប្រញ៉ាប់ជួសជុលភ្លាម កុំទុកចោលនាំអពមង្គល។ ពិសេសត្រង់ពិដានដែលធ្លុះធ្លាយ ឬបាក់បែក ត្រូវប្រញ៉ាប់ជួសជុល ព្រោះគេជឿថាវានឹងធ្វើឱ្យប្រាក់កាសធ្លាយចេញអស់ទៅវិញ។
៦. ពណ៌នាំជោគលាភ៖ ពណ៌ទាំងនោះមានដូចជា ពណ៌បៃតង ពណ៌ក្រហម ឬពណ៌ស្វាយ ដែលសុទ្ធតែជាពណ៌ហៅជោគលាភ និងប្រាក់កាសចូលមកបានទាំងអស់។ ពណ៌ទាំងអស់នោះអាចប្រើលាប ឬរបស់តុបតែងផ្ទះក៏បានទទួលលទ្ធផលដូចគ្នា។
Post a Comment