Header Ads

ពូកែសួរពេក នាយករដ្ឋមន្ត្រីថៃ លេងមួយក្បាច់នេះធ្វើឲ្យអ្នកសារព័ត៌មាន កប់យោបល់ម៉ង (មានវីដេអូ)

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានជ្រើសរើសយកយុទ្ធសាស្ត្រថ្មីមួយ ដើម្បីគេចចេញពីសំណួរអ្នកសារព័ត៌មាន ដោយទុកឱ្យផ្ទាំងរូបភាពក្រដាស កាតុងតំណាងរូបលោកជាអ្នកឆ្លើយសំណួរជំនួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។


លោក ប្រាយុទ្ធ បានគេចវេសឆ្លើយសំណួរអ្នកសារព័ត៌មាន នៅអំឡុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅខាងក្រៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក កាលពីថ្ងៃចន្ទ។ ថ្លែង នាឱកាសនោះដែរនាយករដ្ឋមន្ត្រីថៃរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជាអ្នកចង់សួរខ្ញុំពីរឿងនយោបាយ និងជម្លោះ អ្នកអាចសួរបុរសម្នាក់នេះបាន»។ ប៉ុន្តែគ្រាន់តែនិយាយរួចភ្លាម លោក ប្រាយុទ្ធ ក៏ដើរចេញទៅឆ្ងាយពីអ្នកសារព័ត៌មាន។


គួរបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីថៃ ក្រោយមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤។ ចំណែកឯ រដ្ឋាភិបាលរបស់លោក បានសន្យាជាច្រើនដងថានឹងរៀបចំការបោះឆ្នោតសកល ប៉ុន្តែពួកគេតែងតែប្រកាសពន្យាពេលជាបន្តបន្ទាប់៕















ខាងក្រោមនេះជា សកម្មភាពរបស់ លោកប្រាយុទ្ធ ចាន់អូចា ផ្សេងៗទៀត














No comments