Header Ads

ចេះតែមានម៉ង!!!! ប្រពន្ធឃើញប្តីឌុបស្រីស្នេហ៍ ក៏ស្រែកពីក្រោយថាចោរឆក់កាបូប ធ្វើឲ្យប៉ូលិសដេញចាប់ដាក់ខ្នោះដល់បាន

បុរសនារី ២នាក់ ត្រូវសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលទំនប់ទឹក ប្រដេញចាប់វាយខ្នោះផ្អើលស្ទើរមួយខណ្ឌ ក្រោយពីបានឃើញនារី ២នាក់ ជិះម៉ូតូដេញពីក្រោយ និងស្រែកថា ចោរ​ឆក់កាបូប តែពេលឃាត់បានហើយយកមកសួរនាំទេីបខាងបុរសប្រាប់ថា អ្នកស្រែកនោះជាប្រពន្ធដេីមទេ ។ ហេតុការណ៍នេះ បង្កអោយមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២៣ និង ៥០នាទី យប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅចំណុខជិតផ្សារដើមគ តាមបណ្ដោយផ្លូវព្រះមន្នីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។


តាមសម្ដីរបស់សមត្ថកិច្ច បានអោយដឹងថា នៅមុនពេលកើតហេតុ គឺកម្លាំងកំពុងតែជិះល្បាតក្នុងមូនដ្ឋាន ខណៈដល់ចំណុចមុខមន្ទីពេទ្យរុស្សី ស្រាប់តែឃើញនារី ២នាក់ ជិះម៉ូតូនិច ១គ្រឿង មិនចាំស្លាកលេខ ស្រែកថាចោរឆក់កាបូប ដោយជិះដេញពីក្រោយម៉ូតូស្កូបពី ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GT-2363 ដែលជិះដោយបុរសម្នាក់ និងនារីម្នាក់ខាងលេី ដោយឃើញដូច្នេះ ទើបកម្លាំងធ្វើការប្រដេញ និិបោះដៃតាមវិទ្យុទាក់ទង ដើម្បីអោយកម្លាំងផ្សេងទៀតជួយដេញតាម លុះមកដល់ផ្លូវមុនីរ៉េត ផ្សារដេីមគ ទេីបឃាត់វាយខ្នោះបាន ។


ប្រភបានបន្តថា ក្រោយពីឃាត់បានហើយកម្លាំងសមត្ថកិច្ចបាននាំបុរសនារី ដែលជាជនសង្ស័យយកមកសួរនាំទើបដឹងថា ជាករណីប្រពន្ធតាមទាន់ប្ដីលួចដឹកស្រីស្នេហ៍ ចំណែកឯប្រពន្ធដើមម្នាក់នេះ ក្រោយពីស្រែកធ្វើអោយផ្អើលសមត្ថកិច្ចរួចហើយ ក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។


បើតាមសម្ដីបុរសដែលជាជនសង្ស័យ បានអោយដឹងថា រូបគាត់ទាំង ២នាក់ បានមានទំនាក់ទំនងជាគូស្នេហ៍ ២ ទៅ ៣ខែ មកហើយ ហើយនៅមុនពេលកើតហេតុ គឺរូបគាត់បានចេញពីផ្ទះនៅឯជំពូវ័ន្ន ដើម្បីមកយកនារីជាសង្សានៅម៉ាត ២៤ម៉ោង គល់ស្ពានអាកាសស្ទឹងមានជ័យ បំរុងនឹងជូនទៅផ្ទះនៅផ្លូវ២៧១ ហើយទំនងជាប្រពន្ធដឹងទើបតាមទាន់ និងដេញស្រែកថា ចោរឆក់កាបូបពីក្រោយរហូត ទើបផ្អើលដល់សមត្ថកិច្ចតែម្ដង ។ ក្រោយពីសួរនាំដឹងរឿងទើបសមត្ថកិច្ចបានដោះខ្នោះដៃចេញទាំង ២នាក់ និងរង់ចាំសាក្សីដែលជាអ្នកស្រែកថា ចោរ មកដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕


















No comments