ព្រោះតែពិធីករ រ៉ាស៊ី ម្នាក់នេះកាន់មួកតាមខ្លួនទើបធ្វើឲ្យមានមនុស្សមួយចំនួនមើលងាយលោក ស្រាប់តែលោកបង្ហោះសារមួយ ស្តាប់ហើយចុកឈាមម៉ង
កាលពីម្សិលមិញនេះគេឃើញសារមួយរបស់ពិធីករ រ៉ាស៊ី ដែលគាត់បានបង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់មួយមានឈ្មោះថា Mc Rasy Cambodia ដែលបានរៀបរាប់រឿងដ៏ហួសចិត្តមួយ ទាក់ទងមនុស្សមើលងាយមនុស្ស មានទាំងការសើចចំអក មិនចង់និយាយរកផងដែរ។ ដោយក្នុងនោះលោកបានសរសេររៀបរាប់ថា៖
ចោមចៅ>>>>ភ្នំពេញ 1ម៉ោង30នាទី។ ចូលធនាគារ កាន់មួកចូល គេសើចចំអ៊ក ។ កាន់មួកចូលផ្សារ អ្នកធ្លាប់ស្គាល់ គេមិនហៅ មិនចង់រាក់ទាក់ ធ្វើមិនស្គាល់ យាប់ណាស់ មានប៉ុន្មាននាក់មនុស្សប្រភេទនេះ? ចង់ប្រាប់ថាមួកនេះ ការពារអាយុជីវិតខ្ញុំ ខ្ញុំត្រូវតែនាំវាទៅគ្រប់ទីកន្លែង ណាមួយខ្លាចបាត់ទៅវាស្តាយ🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣។"
ក្នុងនោះផងដែរ លោកក៏បានបង្ហោះសារ លាយឡំជាមួយរូបភាពមួយចំនួន ដោយលោកបានភ្ជាប់ជាមួយរថយន្តចំនួនពីរគ្រឿងថែមទៀតផង ដែលទំនងលោកចង់បង្ហាញថាលោកក៏មានឡានដែរ តែលោកចង់ជិះម៉ូតូ ព្រោះអាចដោយសារវាជួយឲ្យបានទាន់ពេលវេលា លោកទៅធ្វើការទាន់ក៏ថាបាន៕
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com
Post a Comment