រូបនេះពិតជាចាក់ដោតអារម្មណ៍ខ្លាំងណាស់!!! សុខចិត្តអង្គុយលេបទឹកមាត់ខ្លួនឯង ដើម្បីទុកលុយសម្រាប់កូនញុាំអាហារដ៏ឆ្ងាញ់ យូរៗម្តង
លោក Ayan Arebuabo ជាឪពុកដ៏អស្ចារ្យ មានភក្កីភាព និងថ្នាក់ថ្នម មើលថែកូនស្រីទាំងពីរនាក់នេះ អាចលើសពីឪពុកផ្សេងទៀតក៏ថាបាន ដោយក្រុមគ្រួសារមួយនេះ រស់នៅស្រុក Tondo ក្នុងក្រុង Manila ប្រទេសហ្វីលីពីន ហើយគាត់មានអាយុ ៣៨ឆ្នាំ។
លោកAyan Arebuabo និងកូនស្រីទាំងពីររស់នៅក្នុងខ្ទមដ៏តូចទំហំ ៤m x ៤m ដែលសង់ពីក្តារបន្ទះកុងផ្លាកេ និងស័ង្កសី។ លោក Ayan Arebuabo ក្រោកពីព្រលឹមនៅម៉ោង៥ព្រឹក រៀងរាល់ថ្ងៃ ដើម្បីរៀបចំអាហារពេលព្រឹក និងជូនកូនស្រីទាំងពីរទៅសាលារៀន។ ពេលដែលនៅសល់ពីនោះគាត់លក់អាហារសម្រន់បន្តិចបន្ដួចដែលរកចំណូលបានពី២$ ទៅ៤$ ក្នុងមួយថ្ងៃ ហើយចំណូលនេះធ្វើអោយ Ayan Arebuabo និងកូនស្រី ជួបការលំបាកដ៏ច្រើនផងដែរ។ Ayan Arebuabo មិនអាចធ្វើការបានជាច្រើនឆ្នាំ ហើយប្រពន្ធរបស់គាត់រត់ចោលគាត់បន្សល់ទុកកូនស្រីពីរនាក់អោយគាត់ចិញ្ចឹម គឺ Rose May អាយុ៦ឆ្នាំ និង Rose Ann អាយុ៨ឆ្នាំ។
ក្នុងនោះផងដែរកាលពីពេលថ្មីៗនេះគេឃើញ លោក Ayan Arebuabo អង្គុយជាមួយកូនស្រីពីរនាក់នៅក្នុងអាហារដ្ឋាន Jollibee ពួកគេកំពុងញ៉ាំអាហារក្នុងឱកាស ដើម្បីអបអរសាទរកូនស្រីទទួលបានលទ្ធផលល្អក្នុងការសិក្សា។ ខណៈកូនស្រីទាំងពីរកំពុងញ៉ាំអាហារដ៏ឆ្ងាញ់ លោក Ayan Arebuabo គ្រាន់តែអង្គុយមើលពួកគេញ៉ាំប៉ុណ្ណោះ ព្រោះគាត់មិនមានលុយចំណាយសម្រាប់ខ្លួនគាត់ទេ។ លោក Ayan Arebuabo រកកំរៃបានល្មមការហូបប្រចាំថ្ងៃ និងការរៀនសូត្ររបស់កូនស្រីទាំងពីរនៅសាលាប៉ុណ្ណោះ។
រឿងរ៉ាវរបស់គាត់ត្រូវបានចែករំលែកដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Jhunnel Sarajan ដែលនៅក្នុងភោជនីយដ្ឋានជាមួយគ្នាពេលដែល Ayan Arebuabo នាំកូនមកញ៉ាំអាហារនៅ Jollibee។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះJhunnel Sarajanបានថតរូប Ayan Arebuaboនិងកូនស្រីទាំងពីរ រួចក៏បង្ហោះក្នុងបណ្ដាញសង្គមតែម្ដង។
បន្ទាប់ពីរឿងរ៉ាវរបស់គាត់ត្រូវស្ងើចសរសើរជុំវិញពិភពលោក។ Jhunnel Sarajanបានបង្កើត ហ្វេសប៊ុកផេក មួយដើម្បីអោយអ្នករាល់គ្នាអាចផ្ដល់ព័ត៌មាន និងចំណេះដឹងថ្មីៗពីស្ថានភាពគ្រួសារមនុស្សគ្រប់រូប។ Ayan Arebuabo ជាឪពុកដ៏អស្ចារ្យបំផុតក្នុង ការអប់រំ ថែទាំ ថ្នាក់ថ្នម ភក្ដីភាពប្រកបដោយក្តីមុះមុតបំផុត។ យើងជូនពរអោយ Ayan Arebuabo និងកូនស្រីទាំងពីរជួបតែសេចក្តីសុខ៕
ប្រភព៖ news.abs-cbn.com

Post a Comment