Header Ads

គ្រាន់តែដឹងថាជនជាតិចិនបើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទ​ លោកឧត្តម​សេនីយ៍​ទោ ​ជួន​ ណា​រិន្ទ​ បើកកិច្ចប្រជុំបន្ទាន់តែម្តង ដើម្បី...

កាលពីម្សិលមិញនេះគេឃើញក្នុងហ្វេសប៊ុកផេករបស់ លោកឧត្តម​សេនីយ៍​ទោ ​ជួន​ ណា​រិន្ទ​ បានបង្ហោះរូប ព្រមទាំងសារមួយចំនួនទាក់ទងទៅនឹងការពង្រឹង​ការ​ងារ​ សណ្តាប់​ធ្នាប់​ ចរាចរណ៍ ដោយក្នុងនោះលោកបានសរសេរថា៖


"រសៀល​ថ្ងៃ​ទី១១​ ខែ​ មករា​ ឆ្នាំ​២០១៨​ នេះ​ ខ្ញុំបាទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ ជាបន្ទាន់​មួយ​ ដើម្បី​ពង្រឹង​ការ​ងារ​ សណ្តាប់​ធ្នាប់​ ចរាចរណ៍។ ដោយ​ហេតុ​តែ​ ក្នុង​រយៈ​ពេល​កន្លង​ទៅ​នេះ​ បញ្ហា​សណ្តាប់​ធ្នាប់​ចរាចរណ៍​ នៅ​តែ​ជា​ចំណុច​ប្រឈម​មួយ​ ក្តៅ​គគុក​ ដែល​ជា​ក្តី​កង្វល់​របស់​ថ្នាក់​ដឹកនាំ​ និង​ប្រជា​ពលរដ្ឋ​ទូទៅ​នៅ​ខេត្ត​ព្រះសីហនុ​។


ខ្ញុំបាទ ​បាន​លេីកឡេីង នូវ​៣ចំណុច​សំខាន់​ៗ​ ដែល​ត្រូវ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ ការិយាល័យកណ្ដាលសណ្ដាប់ធ្នាប់សាធារណះ ដែល​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់៖ 

១. អ្នកបើកម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​ ពេលយប់​ ស្ទើរតែ​៩០% ពិសេស​នៅ​ពេល​ដែល​សមត្ថកិច្ច​ដក​កម្លាំង​ ល្បាត​តាម​ផ្លូវ​ អ្នកបើកបរ​មិន​គោរពច្បាប់​ចរាចរណ៍។
២. ម៉ូតូ​គ្មាន​ស្លាក​លេខ​ និង​គ្មាន​កញ្ចក់​មើល​ក្រោយ។
៣. ទាំង​ជនជាតិ​ខ្មែរ​ និង​បរទេស​ អត់​ប័ណ្ណ​បេី​ក​បរ​ ហេីយ បេីក លឿន​ៗ​មិន​គោរពច្បាប់​ចរាចរណ៍។ 


- ​ពេល​ត្រួតពិនិត្យ ជួប​ប្រទះ​ជន​បរទេស​ បេីក​បរ​ត្រូវ​ឃាត់​ធ្វេី​ការ​ត្រួត​ពិនិត្យ​ រក​ប័ណ្ណ​បេីក​បរ​ បេីជននោះ​ មាន​ប័ណ្ណ​បេីក​បរ​ ត្រឹមត្រូវស្របតាមច្បាប់អនុញ្ញាតិឬទេ (ប័ណ្ណបើកបរអន្តរជាតិ) តែបើមានប័ណ្ណបើកបរក្នុងប្រទេសកម្ពុជា ត្រូវ ថតចម្លងទុកដើម្បីយកត្រូតពិនិត្យនៅអង្គភាជំនាញដើម្បីពិនិត្យថាមានឯកសារត្រឹមត្រូវឬទេ? ឬ ត្រួត​ពិនិត្យ​ មេីល​គល់​បញ្ជី​នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ ដេីម្បី​រក​ភាព​ត្រឹមត្រូវ។ 


+តែបើគ្មានប័ណ្ណបើកបរទេត្រូវពិន័យនិងណែនាំបញ្ឈប់បើកភ្លាម តែនៅតែបើកបរដោយខុសច្បាប់ទៀតត្រូវឃាត់រថយន្តទុក ឬ អនុវត្តន៌តាមច្បាប់។

+បើបើកបរគ្មានប័ណ្ណ មើកមរ ហើយ ស្រវឹង ឬបង្ករ ឲប៉ះពាល់ ដល់ ទ្រព្យសម្ប្តតិ សាធារណះ ឬ បុគ្គល ឬ បង្ករឲគ្រោះថ្នាក់ របួស ឬ ស្លាប់ ត្រូវ ត្រូវ ឃាត់ខ្លួន បញ្ជូនទៅសាលាតំបូងខេត្តអនុវត្តន៌តាមច្បាប់កំនត់។


ត្រូវ​រឹត​បន្តឹង​ចំពោះ​រាល់​អ្នក​បេីក​បរ​មាន​ជាតិ​ស្រវឹង​ បង្ក​គ្រោះ​ថ្នាក់​ត្រូវ​ឃាត់​ខ្លួន​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់ការតាមច្បាប់​។ ការ​ត្រួត​ពិនិត្យ​ត្រូវ​ បែងចែក​វេន​គ្នា​ ធ្វេី​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​។ ថ្នាក់​ដឹកនាំ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ត្រូវ​ប្តូរ​វេន​គ្នា​ល្បាត​តាម​ដងផ្លូវ​ ពិនិត្យ​មើល​អ្នក​ប្រើប្រាស់​យាន​យន្ត​ ការ​គោរព​ច្បាប់​ ចរាចរណ៍​។ (និងត្រួតពិនិត្យការចតបញ្ច្រាស់ទិស និង ហាមបត់ឆ្វេង។

ខ្ញុំបាទ​ បាន​បង្ហាញ​ជូន​​នូវ​រូបភាព​រថយន្ត​ ដែលប្រើប្រាស់ ពាក់​ស្លាក​លេខ​ ខ.ម​និង ន ,ប ដែល ធ្វេីចរាចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​ បេីក​ដោយ​ជនជាតិ​បរទេស ត្រូវ​រុករក​ឲ្យ​ឃេីញ​ និងហាមឃាត់ ឬត្រូវធ្វើរបាយការណ៌ជូនថ្នាក់លើ។ 


ក្នុង​កិច្ច​ប្រជុំ​នេះ​ផង​ដែរ​ ឯកឧត្តម​ស្នងការ​ បាន​ណែនាំ​ឱ្យ​ អស់លោក ជា​ថ្នាក់​ដឹកនាំ​ ត្រូវ​ប្រជុំ​ណែនាំ​ ពង្រឹង​វិន័យ​ ដល់​កងកម្លាំង​មន្ត្រី​ អ្នក​អនុវត្ត​ច្បាប់​ ត្រូវ​ឲ្យ​មាន​សីលធម៌និងវិន័យតែមឺងម៉ាត់ក្នុងការអនុវត្តន៏ច្បាប់ថែរក្សា សណ្តាប់​ធ្នាប់​ ល្អ​ មិន​ត្រូវ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​នាំឲ្យ​ពួកគាត់​មាន​ការ​ថ្នាំងថ្នាក់ឡើយ​។
ការងារនេះសូមអង្គភាពអ្នកអនុវត្តិច្បាប់ មន្ទីរពាក់ពន្ធ ចូលរួម សហការណ៌ ទាំងអស់គ្នា ។
ដូច្នេះ សូម អ្នកទាំងអស់គ្នា មានការយោគយល់ដល់សមត្ថកិច្ចយើងខ្ញុំផង គឺពួកយើងខ្ញុំធ្វើដើម្បី ការពារ អាយុជីវត និង សម្ភារះ របស់អ្នកទាំងអស់គ្នាទេបាទ សូមអរគុណទុកជាមុន។"


































No comments