ពិតជាមិននឹកស្មានដល់ថា តម្លៃខ្លួនរបស់ តារាតម្តែងជើងចាស់ អម្ពរ ទេវី ទទួលបានច្រើនយ៉ាងនេះសោះ
ទីបំផុតតារាសម្ដែងជើងចាស់ អ្នកនាង អម្ពរ ទេវី បានមកដល់ប្រទេសកម្ពុជាហើយ តាមការគ្រោងទុក នៅវេលាថ្ងៃត្រង់នេះ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ក្រោយពីជាប់កិច្ចសន្យាជាមួយផលិតករពីររូប។ ចំពោះដំណើរមកដល់នេះបានធ្វើឲ្យកក្រើកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាំងពីព្រឹក រហូតដល់ម៉ោងជាង១រសៀល ព្រោះមានអ្នកគាំទ្រ សាច់ញាតិ និងអ្នកសិល្បៈទៅឈរចាំទទួលតារាសម្ដែងជើងចាស់រូបនេះយ៉ាងច្រើនកុះករ។
ក្នុងនោះផងដែរក៏មានការបង្ហើបថា វាមិនមែនជារឿងងាយទេ ទម្រាំអាចទាក់ចិត្តតារាសម្ដែងដែលឃ្លាតពីសិល្បៈអស់ជាង១ទសវត្សរ៍នេះមកសម្ដែងបាន រីឯថ្លៃខ្លួនរបស់អ្នកស្រីវិញក៏ខ្ពស់កប់ ស្ទើរមិនគួរឲ្យជឿឡើយ។ សម្រាប់ភាពយន្តភាគដែលតម្រូវ ឲ្យអ្នកស្រី ហោះឆ្លងទ្វីបមកសម្ដែងលើកនេះ គឺរឿង "ឆន្ទា" និង "កាកី" ដែលសុទ្ធតែជារឿងភាគសម្រិតសម្រាំងប្រចាំឆ្នាំ២០១៨។
ជាមួយគ្នានោះ ប្រភពស្និទ្ធស្នាលចេញពីរង្វង់អ្នកសិល្បៈបានឲ្យដឹងថា តម្លៃខ្លួនអ្នកស្រី អម្ពរ ទេវី ក្នុងការវិលត្រលប់មកមួយជើងនេះ គឺគឺមិនតិចជាង ១ម៉ឺនដុល្លារឡើយក្នុង១រឿង។ នេះជាតម្លៃខ្ពស់បំផុតសម្រាប់តួសម្ដែងខ្មែរបច្ចុប្បន្ន ហើយថ្លៃជាងតារាជួរមុខសព្វថ្ងៃគុណនឹង២ដងឯណោះ។
ប្រភពដដែលអះអាងបន្ថែមថា អ្នកស្រីធ្លាប់បង្ហើបមុនពេលចាកចេញទៅក្រៅប្រទេស ក្រោយសម្ដែងរឿង "ទឹកចិត្តម្ដាយសម័យថ្មី" ចប់" ថា ទាល់តែបានថ្លៃខ្លួន១ម៉ឺនឡើង ទើបអាចធ្វើដំណើរឆ្លងសាគរមកសម្ដែងម្ដងទៀត៕

Post a Comment