Header Ads

ពិតជារំភើបមែន!!! រកឃើញហើយ សន្ដិសុខដែលបានជួយសង្គ្រោះអាយុជីវិតក្មេង២នាក់ក្នុងករណីគ្រោះអគ្គិភ័យ ហើយពេលនេះពួកគាត់...

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នេះ បាន​ឧបត្ថម្ភលើកទឹកចិត្តដល់មន្រ្តីសន្ដិសុខសាលាខណ្ឌដូនពេញ ចំនួន ៣រូប ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ១០០ដុល្លារអាមេរិក ដែលបានប្រឹងប្រែងបំពេញភារកិច្ច និងជួយសង្រ្គោះអាយុជីវិតក្មេងៗ ២នាក់ ក្នុងករណីគ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ កាលពីល្ងាចម្សិលមិញ ។


ការផ្តល់ថវិកាឧបត្ថម្ភលើកទឹកចិត្តដល់មន្រ្តីសន្ដិសុខសាលាខណ្ឌដូនពេញ ចំនួន ៣រូប ខាងលើនេះ គឺជាកាយវិការមួយ ដែលបង្ហញពីការយកចិត្តទុកដាក់របស់ថ្នាក់លើ ចំពោះមន្រ្តីអនុវត្ដការងារ និងបានរួមចំណែកលើកទឹកចិត្តដល់មន្រ្តីដទៃទៀត ក្នុងការបំពេញការងារភារកិច្ចក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ ប្រកបដោយការទទួលខុសត្រូវ ។


គួរបញ្ជាក់ថា កាលពីវេលាម៉ោង ២ និង ៣០នាទី រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ម្សិលមិញនេះ ក្មេងប្រុសតូចអាយុប្រមាណ ៥ឆ្នាំ ចំនួន ២នាក់ បានរងរបួសរលាកពេញខ្លួនធ្ងន់ធ្ងរ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះ ១កន្លែង ​​ជិតអតីតសាកលវិទ្យាល័យ​ន័រតុន នៅចំណុចផ្ទះលេខ២៧BE4 ជាន់ទី៤ ផ្លូវ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ​ចំនួន ៥គ្រឿង ប្រើប្រាស់ទាំងអស់ និងបានជួយសង្រ្គោះក្មេងប្រុស ២នាក់ ឲ្យរួចផុតពីសេចក្ដីស្លាប់ក្នុងអណ្ដាតភ្លើង ៕






























No comments