Header Ads

តើវាជាអ្វីទៅ? ពិធីការិនី សុភ័ក្រ្ត កុសុម៉ា និយាយថាបើអត់របស់ទាំងនេះក្នុងកាបូបទេ ជីវិត​របស់គាត់នឹងឥតន័យហើយ (មានវីដេអូ)

ពិធីការិនី​​ដែល​កំពុង​សាង​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ក្នុង​វិស័យ​សិល្បៈ និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​​ សុភ័ក្រ្ត កុសុម៉ា មិន​ត្រឹម​តែ​ចេះ​ច្រៀង និង​សម្ដែង​វោហារ​កំប្លុកកំប្លែង​ទេ នាង​ថែម​ទាំង​ជា​មនុស្ស​​ល្អិតល្អន់​លើ​ការ​រៀប​ចំ​ទុក​ដាក់ និង​តុបតែង​ខ្លួន​ផង​ដែរ។ ក្នុង​នោះ​នាង​បាន​ឲ្យ​ដឹង​ថា​មាន​របស់​១​ប្រភេទ​ដែល​មិន​ភ្លេច​យក​តាម​ខ្លួន​តែ​ម្ដង។


ជំនួប​ជា​មួយសារព័ត៌មានក្នុងស្រុកមួយបានលើកឡើងថា ក្នុង​ពិធី​មង្គលការ​របស់​អ្នក​រួម​អាជីព កុសុម៉ា តែង​​ខ្លួន​យ៉ាង​ឡូយ ​មើល​ទៅ​ស្រស់​ស្អាត​គួរ​ឲ្យ​ស្រលាញ់។ ពេល​ទទួល​បាន​សំណួរ​ថា តើ​កញ្ញា​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ដើម្បី​តុបតែង​ខ្លួន​ម្ដងៗ ហើយ​ចូល​ចិត្ត​ស្លៀក​ពាក់​ពណ៌​អ្វី​?


កុសុម៉ា និយាយ​ទាំង​ផ្ទុះ​សំណើច​​ថា៖ "ធម្មតា​មុខ​ខ្ញុំ​អំណោយ​ផល​ស្រាប់ ចឹង​​ផាត់​យូរ​ ក៏​ប៉ុណ្ណឹង​ លឿន​ក៏​ប៉ុណ្ណឹង ដូច្នេះ​ហើយ​មិន​សូវ​ខ្ជះខ្ជាយ​ពេល​តែង​ខ្លួន​​នោះ​ទេ តែង​ត្រឹម​ពី​កន្លះ​ម៉ោង​ អី​បាន​ហើយ...(សើច)"។ ឯ​​ពណ៌​​សម្លៀក​បំពាក់​វិញ កុសុម៉ា បង្ហើប​ថា នាង​ចូល​ចិត្ត​ ក្រហម និង​ខ្មៅ ហើយ​​ទូទៅ គឺ​ពាក់​តែ​ម្ដងៗ​ប៉ុណ្ណោះ​។

តារា​ស្រី​សម្បុរ​ស្រអែម​ បាន​ទម្លាយ​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​ថា នាង​អាច​ភ្លេច​ទូរស័ព្ទ​ដៃ​នៅ​តុ​អាហារ​ តែ​ជីវិត​របស់​នាង​ទៅ​ណា​មក​ណា ក៏​មិន​ភ្លេច​របស់​១​ឈុត​នេះ​តាម​ខ្លួន​ដែរ​ នោះ​គឺ​គ្រឿង​តុប​តែង​មុខ។


និយាយ​ផង​បង្ហាញ​ផង ​កុសុម៉ា បើក​កាបូប​តូច​១​សម្រាប់​ចូល​រួម​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​នាង​ ដែល​ក្នុង​នោះ​ពោរពេញ​ដោយ​ម្សៅ ជក់​ផាត់​មុខ កាវ​បិទ​រោម​ភ្នែក ទឹក​អប់ និង​គូល័រ​ថ្ពាល់​។ កុសុម៉ា និយាយ​មុខ​ស្ងួត​ថា៖ "ជីវិត​ខ្ញុំ បើ​អត់​គ្រឿង​ Make-Up គឺ​អត់​ន័យ​"​៕ ​







































ប្រភព៖ Sabay

No comments