ពិតមែនអត់? បើសិន នាយចឺម ព្រមធ្វើតាមលក្ខខណ្ឌនេះបាន ឪពុកធម៌ នឹងធានាចែកទ្រព្យសម្បត្តិ និងជួយជាថវិកាស្ដីដណ្ដឹងប្រពន្ធឲ្យថែមទៀត
លោក ឈុន ឡាត់ ដែលត្រូវជាឪពុកធម៌នាយចឺម បានឲ្យដឹងថា ពេលនេះខ្លួន និងភរិយាមិនទាន់ហ៊ានធានាថានឹងចែកទ្រព្យសម្បត្តិ ព្រមទាំងថវិកាមួយចំនួនដើម្បីចូលស្ដីដណ្ដឹងប្រពន្ធឲ្យនាយ ចឺម នោះទេ ព្រោះបារម្ភខ្លាចក្រែងទៅថ្ងៃខាងមុខនាយ មានការប្រែប្រួលចិត្តឈប់ស្រលាញ់ក្រុមគ្រួសារលោក ដូចឥឡូវនេះ។
ការលើកឡើងរបស់ឪពុកធម៌ខាងលើនេះ នាយ ចឺម ជាភាគីពាក់ព័ន្ធបាននិយាយថា ខ្លួនស្រលាញ់រាប់អាន និងហៅប៉ាម៉ាក់ធម៌ពេញៗមាត់ មិនបានន័យថានាយសម្លឹងមើលឃើញទ្រព្យសម្បត្តិអ្វីនោះទេ គឺជាក្ដីស្រលាញ់ពិតដែលចេញពីចិត្តទាំងអស់ ហើយទៅថ្ងៃខាងមុខនៅតែស្រលាញ់ និងគោរពដូចឪពុកម្ដាយបង្កើតមិនប្រែប្រួលចិត្តឡើយ។
នាយថា៖"ខ្ញុំស្រលាញ់ប៉ាម៉ាក់ភក្ដី ដូចឪពុកម្ដាយខ្ញុំបង្កើតដែរបង ទោះបីជាថ្ងៃខាងមុខគាត់មិនចែកទ្រព្យឲ្យខ្ញុំក៏រូបខ្ញុំនៅតែស្រលាញ់គាត់ និងនៅតែគោរពគាត់ដដែល ព្រោះខ្ញុំ និងភក្ដី បានស្បថជាមួយគ្នាហើយថាពួកយើងនឹងស្រឡាញ់គ្នាដូចបងប្អូនបង្កើត និងរួមសុខទុក្ខជាមួយគ្នា"។ កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០១៧កន្លងទៅ ឪពុកធម៌នាយ ចឺម ត្រូវជាឪពុកបង្កើតលោក ឈុន សុវណ្ណភក្ដី បានផ្តល់កាដូរថយន្តToyota Tundra ស៊េរី០០៧ មួយគ្រឿងដល់នាយ ចឺម៕




































Post a Comment