ចប់បាត់ហើយជនជាតិចិន៤នាក់នេះ ដោយសារបើរថយន្តគ្មានបណ្ណបើកបរ
ខេត្តព្រះសីហនុ៖ លោកឧត្តម សេនីយ៍ត្រី អុី សុខាស្នងការរង ទទួលផែនសណ្ដាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា៖ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចំនួន២០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យនគរបាល ចរាចរណ៍ បានចេញល្បាត ឃ្លាំមើល ការគោរពច្បាប់ចរាចរណ៍ តាមវិថីឯករាជ្យ ចាប់ពីវេទិកា៧មករា រហូតដល់ ឆ្នេរអូឈើទាល ព្រមទាំងផ្សព្វផ្សាយ សេចក្ដីជូនដំណឹង ស្តីពីការ គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេស ការពាក់មួកសុវត្ថិភាព កុំបើកបរក្នុងស្ថានភាពស្រវឹង និង អ្នកបើកបររថយន្តគ្មានប័ណ្ណបើកបរ ។
បន្ទាប់ពីការផ្សព្វផ្សាយរួច បានឈរជើងត្រួតពិនិត្យ រឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ នៅចំណុចស្តុបតូតាល់ ស្ថិតនៅក្នុងសង្កាត់លេខ២ ជាលទ្ធផល បានរកឃើញ អ្នកប្រេីប្រាស់យានយន្ត មិនគោរពច្បាប់ចរាចរណ៍ផ្លូវគោកចំនួន២១៦នាក់ ក្នុងនោះមាន ៖

១-អ្នកបើកបរ និងអ្នករួមដំណើរលើម៉ូតូ មិនពាក់មួកសុវត្ថិភាពចំនួន១៨៨នាក់ ពិន័យ ។
២-ម៉ូតូគ្មានកញ្ចក់មើលក្រោយចំនួន២២គ្រឿង ពិន័យ ។
៣-អ្នកបើកបរម៉ូតូមិនគោរពភ្លើងស្តុបចំនួន១នាក់ពិន័យ ។
៤-រថយន្តបិទកញ្ចក់ខ្មៅ១គ្រឿង ពិន័យ ។
៥-ជនជាតិចិន៤នាក់ បេីករថយន្ដ គ្មានបណ្ណបើកបរ និង រថយន្ត៤គ្រឿង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

លោកឧត្តមសេនីយ៍ត្រី អុី សុខាស្នងការរង បានបញ្ជាក់ថា៖ ដោយអនុវត្តន៍តាមការណែនាំ និង បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការ នគរបាលខេត្ត កងកម្លាំងនគរបាល ចរាចរណ៍នឹងធ្វើការល្បាតត្រួតពិនិត្យតាមដងផ្លូវ ជាប់ជាប្រចាំ ដើម្បីពង្រឹងឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕
Post a Comment