Header Ads

ឡូយម៉ង!!! តារាៗ ស្រុកខ្មែរពេលស្លៀកពាក់យោធាអញ្ចឹងទៅ ស្អាតម្យ៉ាងដែរ

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ និងការតាំងពិពណ៌យោធាឆ្នាំ២០១៨ ចាប់ផ្តើមនៅថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នេះ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដើម្បីបង្ហាញនៅសមត្ថភាព និងមិត្តភាពរវាងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមហាជនយុវជន និងដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយកំណែទម្រង់កងយោធពលខេមរភូមិន្ទអោយបានស៊ីជម្រៅព្រមទាំងពង្រឹងពង្រីកសមត្ថភាពធនធានមនុស្សនៅក្នុងកងយោធពលខេមរភូមិន្ទ ការបំផុសស្មារតីស្រលាញ់កងទ័ព និងស្វែងយល់ពីបុព្វហេតុរបស់យោធិន នៃកងយោធពលខេមរភូមិន្ទ។


ក្នុងនោះផងដែរគេក៏បានឃើញមានតារានៅកម្ពុជារបស់យើងមានការស្លៀកពាក់បែបយោធា ជាច្រើនរូបផងដែរ ទាំងនេះបានបង្ហាញយ៉ាងច្បាស់ថាពួកគាត់ពិតជាមានការគាំទ្រ និងលើកទឹកចិត្តដល់បងៗយោធារបស់កម្ពុជាយើង។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថានរណាខ្លះដែលមានការស្លៀកពាក់បែបនេះ សូមទៅទស្សនាខាងក្រោមទាំងអស់គ្នា៕





















ចំណែកឯខាងក្រោមនេះវិញជាសកម្មភាពទូទៅនៃព្រឹត្តការណ៍ តាំងពិពណ៌យោធាឆ្នាំ២០១៨





















No comments