តើស្វាមី សុគន្ធ នីសា ជានរណា? ហើយមានទ្រព្យសម្បត្តិ និងមានភាគហ៊ុននៅឯណាខ្លះ?
មង្គលការ សុគន្ធ នីសា និងលោក ចៅ សម្បត្តិ ហៅ “សាំបា” ដែលជាអាណិកជនខ្មែរអាមេរិក នៅល្ងាចថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧។ ក្នុងពិធីមង្គលការនេះ គេសង្កេតឃើញ សុគន្ធ នីសា បានអញ្ជើញភ្ញៀវជាមិត្តភ័ក្ដិសិល្បៈ ដែលស្និទ្ធស្នាលឲ្យមកចូលរួមតែប៉ុណ្ណោះ គឺមិនទូទៅទេ។ ភ្ញៀវដែលអញ្ជើញភាគច្រើនជាតារាចម្រៀង និងក្រុមការងាររបស់ផលិតកម្មហង្សមាស។ បន្ថែមពីនេះ នាងក៏បានអញ្ជើញម្ចាស់ផលិតកម្មរស្មីស្ទឹងសង្កែគឺអ្នកស្រី សួរ វ៉ាន់នី ឲ្យមកចូលរួមក្នុងពិធីដែរ ព្រោះអ្នកស្រីគឺជាមនុស្សដំបូងជួយឲ្យខ្លួនបានចូលច្រៀងក្នុងផលិតកម្ម។
ជាក់ស្ដែងថ្មីៗនេះ អ្នកស្រី សួរ វ៉ាន់នី បានប្រាប់អ្នកសារព័ត៌មានថា អនាគតស្វាមី សុគន្ធ នីសា មានទ្រព្យសម្បត្តិច្រើនណាស់ ដោយសារតែអាណិកជនរូបនេះគឺជាអ្នកជំនួញដ៏ធំ ព្រមទាំងមានភាគហ៊ុននៅក្នុងក្រុមហ៊ុនធានារ៉ាប់រងមួយ។
ក្រោយពីដំណឹងរៀបការ សុគន្ធ នីសា និង លោក ចៅ សម្បត្តិ ត្រូវបានបង្ហាញជាសាធារណៈ បានធ្វើឲ្យធ្វើមហាជនទាំងក្នុង និងក្រៅសិល្បៈចាប់អារម្មណ៍យ៉ាងខ្លាំងមកលើតារាចម្រៀងហង្សមាសរូបនេះ ព្រោះពេលចែកធៀបការឈ្មោះកូនកំលោះបែរជាឈ្មោះ ចៅ សម្បត្តិ ទៅវិញ មិនមែនជាឈ្មោះលោក សាំបា ធ្លាប់ល្បីថាមានស្នេហាជាមួយគ្នានោះទេ។
ប៉ុន្តែចម្ងល់នៃឈ្មោះត្រូវបានស្រាយបញ្ជាក់ដោយអតីតសិល្បករខ្មែរម្នាក់ដែលរស់នៅរដ្ឋឡូវែល៍ សហរដ្ឋអាមេរិកជាទឹកដីអនាគតស្វាមី សុគន្ធ នីសា រស់នៅថា បុរសឈ្មោះ ចៅ សម្បត្តិ និង សាំបា គឺជាមនុស្សតែមួយ គ្រាន់តែថាបងប្អូនរស់នៅអាមេរិកហៅ សាំបា តែឈ្មោះពិត គឺ ចៅ សម្បត្តិ ។
អតីតសិល្បករដដែលបញ្ជាក់ថា លោក មិនដឹងថា លោក សាំបា មានទ្រព្យច្រើនប៉ុណ្ណានោះទេ គ្រាន់តែដឹងថា នៅអាមេរិកអនាគតស្វាមី សុគន្ធ និសា មានផ្ទះផ្ទាល់ខ្លួននៅរដ្ឋឡូវែល៍ និងមានប្អូនប្រុសម្នាក់ទៀតឈ្មោះ សំបូរ ផងដែរ។ សុគន្ធ នីសា បានភ្ជាប់ស្នេហ៍ជាមួយលោក ចៅ សម្បត្តិ ហៅសាំបា ជាង៦ឆ្នាំ ដោយអ្នកទាំងពីរបានស្វែងយល់ចិត្តគ្នាច្រើន ទម្រាំឈានដល់ការក្រាបផ្ទឹមនៅពេលនេះ ហើយចំណុចពិសេសដែលនីសា សម្រេចចិត្តជ្រើសរើសលោកសាំបា ធ្វើជាស្វាមី ព្រោះតែអាណិកជនខ្មែរអាមេរិករូបនេះចេះថ្នមចិត្ត និងលើកទឹកចិត្តនាងគ្រប់ពេល ថែមទាំងចោលការងារនៅអាមេរិកមកតាមនាង។
ចំណុចពិសេសមួយទៀត បើតាមប្រភពសូមមិនបញ្ចេញឈ្មោះថា ម្ដាយ នីសា ពេញចិត្តអត្តចរិតលោក សាំបា ជាខ្លាំងផងដែរ ទើបអាចឈានមករៀបអាពាហ៍ពិពាហ៍នៅពេលនេះបាន។ សុគន្ធ នីសា និងគូស្នេហ៍ បានទិញផ្ទះចូលគ្នាបាន១ជុង នៅខណ្ឌឬស្សីកែវ មុនរៀបការនេះ ដោយថែមទាំងបង្កើតអាជីវកម្មមួយក្រៅពីសិល្បៈ គឺបើកហាងគុយទាវខ្ចប់នៅកោះពេជ្រ ចំណែកលោក សាំបា បានធ្វើការនៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife ដែលលោកមានភាគហ៊ុនធំនៅក្នុងនោះទៀតផង។
យោងតាមប្រភពព័ត៌មានច្បាស់កាលបានឲ្យដឹងថា កញ្ញា ណាក់ ស្រីណា ដែលជាពិធីការនីដ៏ល្បីឈ្មោះម្នាក់ និងជាប្អូនស្រីរបស់កញ្ញា សុគន្ធ និសា ផងនោះ គឺជាអ្នកកំដរកូនក្រមុំ ព្រមជាមួយនឹងអ្នកកំដរស្រី២នាក់ផ្សេងទៀត ដែលជាបងប្អូនរបស់កញ្ញា នីសា។
មង្គលការតារាចម្រៀងសំឡេងស្រទន់ សុគន្ធ នីសា និង លោក ចៅ សម្បត្តិ ហៅ សាំបា ដែលជាអាណិកជនខ្មែរអាមេរិក នឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគិត្រា។ បើតាមសារព័ត៌មានចុះផ្សាយហូរហែកន្លងមក ក្រោយពេលរៀបការហើយ សុគន្ធ នីសា នឹងទៅក្រេបទឹកឃ្មុំ នៅកោះម៉ាល់ឌីវ ថែមទាំងមានគម្រោងយកកូនភ្លាមៗផងដែរ៕

Post a Comment