Header Ads

ម្នាក់ៗកំពុងតែឆ្ងល់យ៉ាងខ្លាំងថា មិនដឹងជាគាត់បើកឡានរបៀបម៉េចទេ បានជាទៅជាប់ជញ្ចាំងផ្ទះគេដូចនេះ (មានវីដេអូស្តែងៗ)

កាលពីម្សិលមិញនេះ បើយោងតាមគេហទំព័របរទេសមួយឈ្មោះថា www.dailymail.co.uk ​បានចុះផ្សាយនូវរឿងដ៏ហួសចិត្តមួយ គឺមានរថយន្ត​មួយ​គ្រឿង​​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន រួច​ជ្រុល​ហោះ​ទៅ​បុក​នឹង​អគារ​កម្ពស់​ពីរ​ជាន់​មួយ​ខ្នង បណ្ដាល​ឲ្យ​មាន​អណ្ដាត​ភ្លើង​បន្តិចបន្តួច និង​មនុស្ស​ពីរ​នាក់​ជាប់​ក្នុង​រថយន្ត​អស់​រយៈពេល​ជាង​មួយ​ម៉ោង កាល​ពី​ថ្ងៃ​អាទិត្យ នៅ​រដ្ឋ​កាលីហ្វរញ៉ា​ សហរដ្ឋអាមេរិក។


ក្នុងនោះផងដែរ​ អាជ្ញាធរ​អគ្គីភ័យ បាន​ឱ្យ​ដឹង​ថា ក្រោយ​ពេល​កើត​ហេតុ​ អ្នក​បើកបរ​បាន​ជាប់​នៅ​ក្នុង​រថយន្ត។ ចំណែក​ឯ អ្នក​រួម​ដំណើរ​ម្នាក់​ទៀត អាច​​ចេញ​ពី​រថយន្ត​បាន។ រយៈ​ពេល ១​ម៉ោង​ក្រោយ​មក ក្រុម​​អ្នក​ជួយ​សង្គ្រោះ​នៃ​ទី​ក្រុង Los Angeles បាន​មក​ដល់​ និង​​ជួយ​រំដោះ​អ្នក​បើកបរ​នោះ​ចេញ​ពី​រថយន្ត។


លោក Stephen Horner ប្រធាន​អាជ្ញាធរ​អគ្គីភ័យ និយាយ​ថា "រថយន្ត​នេះ បាន​បុក​ក្បាល​ចែក​ទ្រូង​ផ្លូវ និង​បាន​ហោះ​ទៅ​បុក​ជាន់​ទី​ពីរ​នៃ​អាគារ​ ហើយ​បង្ក​ជា​អណ្ដាត​ភ្លើង​បន្តិច​បន្តួច ប៉ុន្តែ​ត្រូវ​បាន​ក្រុម​ពន្លត់​អគ្គិភ័យ​មក​ជួយ​ទាន់​ពេល​វេលា។"


ក្រោយ​ពេល​កើត​ហេតុ ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មួយ​កន្លែង​ដើម្បី​ព្យាបាល​របួស​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​នៅ​ឡើយ​ទេ៕























No comments