Header Ads

សម្តីប៉ុន្មានម៉ាត់របស់ អាចារ្យធំ ស្តាប់ហើយពិតជាក្តុកក្តួលណាស់ "ជីវិតអ្នកវប្បធម៌ លទ្ធផលចុងក្រោយគឺប្រមូលកេរអាករលក់ដោះបំណុលគេ"

ពិតជារឿងមួយគួរឲ្យសោកស្តាយជាខ្លាំងដែលបងប្រុស អាចារ្យធំ គាត់ជួបរឿងមួយនេះ នេះក៏ដោយសារតែកម្មវិធីវប្បធម៌គ្មានអ្នកឧបត្ថម្ភ ទើបធ្វើឲ្យរូបគាត់ឈានដល់ចំនុចមួយនេះ។ ដោយក្នុងនោះគេឃើញមានហ្វេសប៊ុកមួយឈ្មោះ Chum Ravorn បានបញ្ជាក់បន្ថែមថា៖


"បងប្រុស អាចារ្យធំ នគររាជ ប្រកាសលក់ឧបករណ៍បុរាណយកថវិការសងការខ្វះខាតក្រោយការរៀបចំកម្មវិធីវប្បធម៌ដែលគ្មានអ្នកឧបត្ថម្ភ ក្នុងនោះផងដែរខ្ញុំក៏បានជួយយកល្ខោនស្បែកធំមករក្សាទុកជាបុព្វដំណែលដូនតា ទុកជាភស្តុតាងសម្រាប់កូនចៅជំនាន់ក្រោយ....#ឱសិល្បះវប្បធម៌របស់ជាតិខ្ញុំកម្សត់ម្លេះ?😓😓😓"


ហើយក្នុងនោះផងដែរ បើក្រឡេកមើលក្នុងហ្វេសប៊ុករបស់ អាចារ្យធំ នគររាជ វិញគឺពិតជាមានអារម្មណ៍ក្តុកក្តួលជាខ្លាំង ដោយលោកបានសរសេរសារដ៏ខ្លីមួយតែមានន័យជ្រៅដោយបញ្ជក់ថា៖ "ជីវិតអ្នកវប្បធម៌ លទ្ធផលចុងក្រោយគឺប្រមូលកេរអាករលក់ដោះបំណុលគេ ។ ចប់"







































No comments