Header Ads

នគរបាលស័ក្តិ៤ បានបញ្ចប់ការសួរហើយ ដែលប្រឈមជាប់គុកពី២ទៅ៥ឆ្នាំ ហើយរឿងហួសចិត្តគឺទិញស័ក្តិក្លែងក្លាយ១ទៀតពាក់លើស្មា (មានវីដេអូ)

ក្រោយបញ្ចប់ការសួរនាំនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ចំនួ​ន២បទល្មើស ទៅលើមន្រ្តីនគរបាលពាក់ស័ក្តិ៤ (តាមពិតស័ក្តិ៣) ដែលលើកជើងធាក់មន្រ្តីនគរបាលចរាចរណ៍ ជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ។ នេះបើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មានក្នុងស្រុកមួយ ប្រចាំតុលាការ បានរាយការណ៍នៅមុននេះបន្តិច។


លោក សៀង សុខ បានសម្រេចចោទប្រកាន់ទៅលើជនត្រូវចោទនូវបទល្មើស «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ ដែលកំណត់ ដោយអាជ្ញាធរសាធារណៈ» ប្រព្រឹត្តទៅនៅចំណុចផ្លូវលេខ៥៩៨ កែផ្លូវលេខ៣១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា២១៨ និងមាត្រា៦១៤ នៃក្រមព្រហ្មទណ្ឌ។ សម្រាប់មាត្រា២១៨ ត្រូវប្រឈមជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ពិន័យជាប្រាក់ពី៤លាន ទៅ១០លាន និងមាត្រា៦១៤ ដែលប្រឈមជាប់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ ពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ២លានរៀល។


បើតាមការបញ្ជាក់ពីមន្រ្តីតុលាការ តាមពិតជនត្រូវចោទរូបនេះ មានឋានន្តរស័ក្តិអនុសេនីយ៍ឯក (ស័ក្តិ៣) ប៉ុន្តែជននេះបានទិញស័ក្តិក្លែងក្លាយ១ទៀត ដើម្បីពាក់លើស្មា គឺឡើងស័ក្តិ៤។


ក្រោយបញ្ចប់ការសួរនាំ និងចោទប្រកាន់រួចមកលោក សៀង សុខ បានបញ្ជូនទៅកាន់ដៃចៅក្រមដើម្បីចាត់ការបន្តទៀត តើសម្រេចឃុំឬមិនឃុំ៕
























No comments