យោងតាម UNICEF ចំនួនទារកចាប់កំណើតពាក់កណ្ដាល ត្រូវបានប៉ាន់ស្មាននៅក្នុងប្រទេសចំនួន ០៩ មានដូចជា ឥណ្ឌា India (៦៩,០៧០នាក់), ចិន (៤៤,៧៦០នាក់), នីហ្សេរីយ៉ា (២០,២១០នាក់), ប៉ាគីស្ថាន (១៤,៩១០នាក់), ឥណ្ឌូណេស៊ី (១៣,៣៧០នាក់), សហរដ្ឋអាមេរិក (១១,២៨០នាក់), សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (៩,៤០០នាក់), អេត្យូពី (៩,០២០នាក់) និងបង់ក្លាដែស (៨,៣៧០នាក់)។ ប៉ុន្តែក្នុងចំណោមទារកទាំងអស់ខាងលើ មានទារកខ្លះគ្មានភ័ព្វសំណាងឆ្លងផុតថ្ងៃដំបូងរបស់ពួកគេ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ ទារកជាង ២,៦០០នាក់ ត្រូវបានគេប៉ាន់ស្មានថា បានស្លាប់នៅក្នុងរយៈ ២៤ម៉ោងដំបូង បន្ទាប់ពីកំណើតរបស់ពួកគេ ហើយបើតាម UNICEF ទារកជាង ២លាននាក់ មិនអាចឆ្លងផុតសប្ដាហ៍ដំបូងនៃជីវិតរបស់ពួកគេ គិតនៅក្នុងឆ្នាំដដែល។ ជាងនេះទៅទៀតទារក ២.៦លាននាក់ បានស្លាប់នៅក្នុងខែដំបូងរបស់ពួកគេ ខណៈក្នុងចំណោម ទារកទាំងនេះច្រើនជាង ៨០ភាគរយ ស្លាប់ដោយសារកើតមិនគ្រប់ខែ ពិបាកក្នុងការសម្រាល ការឆ្លងមេរោគ ឬក៏មានជំងឺរលាកសួតជាដើម៕






























No comments:
Post a Comment