ឪពុកខំប្រឹងក្តាប់ដៃលាក់វត្ថុមួយយ៉ាងណែនក្នុងដៃ នៅពេលដែលកូនស្រីបើកឃើញ ស្រាប់តែវាជា...
មនុស្សម្នាក់ៗសុទ្ធតែមានតម្លៃស្មើរៗគ្នា ពេលខ្លះក៏មានមនុស្សមួយចំនួនក៏បានធ្វើឲ្យតម្លៃរបស់ខ្លួនបាត់បង់ផងដែរទៅតាមទង្វើររបស់ពួកគេនិមួយៗ ចំពោះអ្នកខ្លះវិញយល់អំពីតម្លៃនេះក៏បានប្រែក្លាយខ្លួនយ៉ាងល្អឥតខ្ចោះតែម្តង ដោយសារបែបនេះហើយទើបមានឪពុកដ៏ល្អមួយរូបបានលេងល្បែងសាកចិត្តជាមួយកូនស្រីហើយទីបំផុតក៏កូនស្រីរបស់គាត់ក៏....
ឪពុក៖ កូនមានដឹងទេថាតើ មានអ្វីនៅក្នុងដៃរបស់ពុក ?
កូន៖ ចា៎សពុក កូនពិតជាមិនដឹង ថាតើមានអ្វីនៅក្នុងដៃរបស់ពុកទេ តើពុកអាចអោយកូនសុំមើលបន្តិចបានទេ ?
ឪពុកខំក្តាប់ដៃយ៉ាងណែន ប្រឹងលាក់វត្ថុដែលនៅក្នុងដៃមិនអោយកូនស្រីរបស់គាត់មើលទេ....ទោះបីកូនស្រីទាញដៃរបស់ឪពុកមកក្បែរ រួចហើយខំប្រឹងទាញម្រាមដៃចេញយ៉ាងណាក៌ដោយ!!! រហូតដល់កូនរបស់គាត់ អស់ចិត្តហើយ ហត់នឿយនឹងការដណ្តើមពីឪពុកមើល ថាតើមានអ្វីនៅក្នុងដៃរបស់ពុក ....!!! កូនស្រីក៌ដើរទៅអង្គុយនៅលើកៅអី ....!!!
ឪពុក៖ តើកូនពិតជាចង់មើលរបស់ដែលនៅក្នុងដៃរបស់ពុកណាស់មែនទេ ?
កូន៖ ចា៎សពុកពិតជាចង់ណាស់
ឪពុក៖ នេះហើយគឺជាអ្វីដែលកូនចង់ឃើញ ដែលកូនព្យាយាមទាមទារចង់មើលនោះ (ពុក លាម្រាមដៃបង្ហាញកូនស្រី)
កូន៖ ស្មានតាស្អីគេ តាមពិត គឺជាកាក់ (សេន) ធម្មតាសោះគ្មានអីសំខាន់ផង ហេតុអីចាំបាច់លាក់ដល់ថ្នាក់នេះពុក!!!
ឪពុក៖ ម្តងនេះឪពុកក៏យកសេនដដែលនោះមកក្តាប់អោយណែនម្តងទៀត ហើយសួរទៅកូនស្រីថា នេះនែ តើកូនចង់មើលអ្វីដែលនៅក្នុងដៃរបស់ពុកទៀតទេ?
កូន៖ ខ្ញុំលែងចង់មើលហើយ ព្រោះខ្ញុំដឹងយ៉ាងច្បាស់ណាស់ថានៅក្នុងដៃ របស់ពុកគឺគ្រាន់តែជាសេនធម្មតាប៉ុណ្ណោះ !!!!
ឪពុក៖ ត្រូវហើយកូន ដូច្នេះកូនត្រូវរក្សារតំលៃរបស់ខ្លួនឲ្យដូចទៅនឹងអ្វីដែលកូនចង់ឃើញពីដំបូង អញ្ចឹងដែរ !!! កូនស្រីនឹងលែងមានតំលៃប្រសិនបើ កូនមិនចេះរក្សារតំលៃរបស់ខ្លួនឯង !!!
Post a Comment