Header Ads

ប្លែកទៀតហើយ!!!! ពិតជាមិននឹកស្មានដល់ថាពួកគាត់ហ៊ានធ្វើដល់ថ្នាក់នេះសោះ បាបធ្ងន់ណាស់ (មានវីដេអូដោះស្បង់ជីវចេញភ្លាមៗ)

​សៀមរាប​៖ ​ជនសង្ស័យ​ពាក់​ស្បង់​ជីវ​ជា​ព្រះសង្ឃ ចំនួន​១៩​នាក់​និង​ក្មេងប្រុស​ម្នាក់ទៀត បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប ចាប់​ឃាត់ខ្លួន​និង​ដោះ​ស្បង់​ជីវ​ចេញ បន្ទាប់ពី​ជន​ទាំងនេះ​ដើរ​បិណ្ឌបាត​ហើយ​យក​ផ្ទះសំណាក់​ធ្វើជា​វត្ត​។​ ការចាប់​ឃាត់ខ្លួន​នេះ​ធ្វើឡើង​នា​ព្រឹក ថ្ងៃទី​១០ ​ខែមករា ​ឆ្នាំ​២០១៨ ដោយ​ដើរ​ប្រមូល​តាម​បណ្តា​ទីសាធារណៈ​ដែល​ជនសង្ស័យ​ប្រ​ព្រិ​ត្តិ ហើយ​យកទៅ​ដោះ​ស្បង់​ចេញ​និង​សាកសួរ​នៅ​វត្ត​ថ្មី ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប​។​


​សមត្ថកិច្ច​ក្នុង​ហេតុ​ការ​ណ៏ បាន​ឲ្យ​ដឹងថា ដោយមាន​ការ​សំណូមពរ​របស់​ព្រះ​អនុគុណ​ក្រុង​សៀមរាប ព្រះ​វិន័យ​ធម៌ រួមទាំង​ធម្មការ​ក្រុង​សៀមរាប​ផង កម្លាំង​សមត្ថកិច្ច​បាន​ដើរ​ប្រមូល និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១៩​នាក់ និង​ក្មេងប្រុស​ម្នាក់​(​កូនសិស្សលោក​) ដែល​កំពុង​ធ្វើ​សកម្មភាព​បង្ក​ភាពអនាធិបតេយ្យ​នៅ​ទីសាធារណៈ​។​


បន្ទាប់ពី អនុគុណ និង​ធម្មការ​ក្រុង​/​ខេត្តសៀមរាប ធ្វើការ​បក​ស្បង់​ជីវ ហើយ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ការសាកសួរ គឺ​ពិនិត្យ​ទឹកនោម​រកសា​ធាតុ​ញៀន រកឃើញ​ជនសង្ស័យ​ចំនួន​២​នាក់ មាន​ផ្ទុក​សារធាតុ​ញៀន​។


​ចំណែក​១៧​នាក់​ផ្សេងទៀត ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ធ្វើការ​សាកសួរ​បន្ត​។ ចំណែក​កុមារា​ម្នាក់ ត្រូវ​កម្លាំង​ជំនាញ​បញ្ជូនទៅ​អង្គការ ក​ល្យា​មិត្ត​ថែរក្សា​ជា​បណ្តោះអាសន្ន​។ ចំពោះ​ចំណាត់ការ​យ៉ាងណា​ទៀត​នោះ សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​នៅឡើយ​ទេ ដោយ​កំពុង​សាកសួរ​៕
























No comments