ប៊ិះដាច់ជើង ចេះលើកទាន់!! កំពុងតែជិះខ្សែរ៉តលេងសប្បាយផង ស្រាប់តែមានក្រពើហក់មកខាំ (មានវីដេអូហក់ខាំស្តែងៗ)
កាលពីពេលកន្លងទៅនេះ មានហេតុការណ៍គួរឲ្យរន្ធត់ និងភ័យខ្លាចជាខ្លាំង ហើយវាបានកើតឡើងនៅកន្លែងកម្សាន្តមួយកន្លែងក្នុងរដ្ឋ Florida នៃសហរដ្ឋអាមេរិច ដោយមានស្ត្រីម្នាក់ជិះខ្សែរ៉ត ឆ្លងពីត្រើយម្ខាង ទៅម្ខាងទៀត ដើម្បីលេងកម្សាន្តតែប៉ុណ្ណោះ តែចៃដន្យអី ពេលរៀបទៅដល់ត្រើយម្ខាងទៀតហើយ ស្រាប់តែមានសត្វក្រពើមកពីណាទេហាមាត់ត្របាក់ខាំនាងតែម្តង តែសំណាងខ្លាំងបំផុតពេលវាហក់ត្របាក់ខាំនោះ គ្រាន់តែជិតដល់ជើងនាងប៉ុណ្ណោះ។
វីដេអូមួយនេះត្រូវបានគេថតបានដោយក្រុមអ្នកទទួលខុសត្រូវក្នុងការជិះខ្សែរ៉តនេះ ហើយក៏គ្មានបំណងអ្វីផ្សេងឡើយ គ្រាន់តែថតទុកដើម្បីធ្វើការបង្ហាញទៅខាងក្រៅពីសេវាកម្មរបស់ខ្លួនតែប៉ុណ្ណោះ តែចៃដន្យអីថតប៉ះរឿងដ៏គួរឲ្យរន្ធត់បែបនេះទៅវិញ ហើយក្រុមការងារនៅទីនោះក៏មិននឹកស្មានដល់ថាបឹងមួយនេះមានសត្វក្រពើដែរ។
ងាកមកកាន់ស្ត្រីដែលជិះខ្សែរ៉តនេះវិញម្តង គាត់បាននិយាយថាពេលនោះគាត់ភ័យជាខ្លាំង ដែលគាត់មិននឹកស្មានដល់ទាល់តែសោះថាទឹកបឹងមួយនេះបែរជាមានសត្វក្រពើ ហើយគាត់បានបន្តទៀតថាពេលជិតដល់ត្រើយម្ខាងទៀត ស្រាប់តែសត្វក្រពើនោះហក់មករកខាំគាត់តែម្តង តែសំណាងគាត់បានលើជើងទាន់ កុំអីដាច់ជើងបាត់ទៅហើយ ហើយអារម្មណ៍របស់គាត់ពេលហ្នឹងស្ទើរតែចេញពីខ្លួនបាត់ទៅហើយ ដោយសាររន្ធត់ខ្លាំងពេក។
ចាប់ពីថ្ងៃដែលបានកើតហេតុហ្នឹងមក សេវាកម្មខាងជិះខ្សែរ៉តមួយនេះក៏លែងមាន ចាប់តាំងពីមានហេតុការណ៍មក។ គួរបញ្ជាក់ផងដែរថាខ្សែវីដេអូមួយនេះត្រូវបានគេថតតាំងពីឆ្នាំ២០១៤មកម្ល៉េះ តែដោយសារវីដេអូមួយនេះពេញនិយមជាខ្លាំងនៅសហរដ្ឋអាមេរិច ទើបអ្នកប្រើប្រាស់តាមប្រពន្ធ Internet គាត់ធ្វើការបង្ហោះឡើងវិញម្តងទៀតក្នុងឆ្នាំ២០១៧នេះតែម្តងទៅ៕
នេះជាសកម្មភាពផ្សេងៗទៀតនៃការលេងកម្សាន្តដោយការជិះ ខ្សែរ៉ត
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

Post a Comment