ចប់ហើយពេលនេះ ប្រុសៗយើង ដែលចូលចិត្តរឿងស៊ិចច្រើន វានឹងបណ្តាលឲ្យកើត...
តាមប្រភពពី Metro ឱ្យដឹងថា ការមើលវីឌីអូអាសអាភាសច្រើនពេក អាចធ្វើឱ្យបុរសលែងមានអារម្មណ៍ នៅពេលរួមភេទជាមួយនឹងដៃគូមែនទែន ។ ការសិក្សាស្រាវជ្រាវថ្មីនេះបានរកឃើញថា ការមើលរឿងសិចច្រើនពេក អាចធ្វើឱ្យមានបញ្ហាផ្លូវភេទនិងចិត្តទៅលើបុរសៗ ជាពិសេសគឺពាក់ព័ន្ធទៅនឹងការឡើងរឹងនៃប្រដាប់ភេទ ។ ប៉ុន្តែចំពោះនារីវិញ គឺមិនសូវមានការប៉ះពាល់ទេ ទោះបីជាមើលរឿងប្រភេទនេះច្រើនក៏ដោយ ។
លទ្ធផលស្រាវជ្រាវឃើញនេះ ត្រូវបានធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី១១២ នៃសមាគមផ្លូវទឹកម៉ូត្រអាមេរិក ។ វាបានផ្អែកទៅលើការសាកសួរទៅលើបុរស និងនារី អំពីទម្លាប់នៃការមើលរឿងសិចរបស់ពួកគេ ។
អ្នកស្រាវជ្រាវបានឱ្យក្រដាសសំណួរទៅនារីចន្លោះអាយុ២០ ទៅ៤០ឆ្នាំ ដែលជាអ្នកជំងឺនៅគ្លីនិកព្យាបាលទឹកម៉ូត្ររបស់កងទ័ព ។ ក្រដាសសំណួរនេះដែរ ត្រូវបានចែកជូនដល់អ្នកជំងឺបុរសចំនួន៣១២នាក់ ដែលស្ថិតនៅចន្លោះអាយុដូចគ្នាទៅនឹងនារី ។
លទ្ធផលទទួលបាន គឺពិតជាមានការកត់សម្គាល់យ៉ាងខ្លាំងទៅលើខាងបុរស ឯខាងនារីមិនសូវជាមានបញ្ហាទេ ។ មានបុរស៤% ក្នុងចំណោមបុរស ដែលគេសាកសួរចូលចិត្តប្រើដៃ ខណៈពេលមើលរឿងសិច ជាងរួមភេទជាមួយនឹងដៃគូ ។ លោកវេជ្ជបណ្ឌិត Joseph Alukal ដែលជាប្រធានខាងផ្នែកសុខភាពបន្តពូជបុរស នៅសាកលវិទ្យាល័យញូវយ៉ក បានមានប្រសាសន៍ថា ការមើលរឿងសិច ក៏អាចធ្វើឲ្យបុរសមានជំងឺថប់អារម្មណ៍ដែរ ព្រោះពួកគេអាចនឹងប៉ងចង់ធ្វើដូចទៅនឹងតួអង្គក្នុងរឿង តែធ្វើមិនបានដូច៕
Post a Comment