Header Ads

ពេលបានអានសាររបស់និស្សិតម្នាក់នេះហើយទើបដឹងច្បាស់ពីគ្រូពេទ្យមួយចំនួន

កាលពីកន្លងទៅនេះបើតាមរយះ Facebook មួយដែលមានឈ្មោះថា និស្សិតវេជ្ជសាស្រ្តកម្ពុជា បានសរសេរនូវទង្វើរល្អរបស់គ្រូពេទ្យមួយចំនួន ដែលគាត់ខិតខំលះបង់ជាច្រើន បើទោះបីជាគាត់អត់ងងុយក៏ដោយ ហើយនៅមានជាច្រើនទៀត ក្នុងនោះផងដែរ Facebook ខាងលើក៏បានបន្តទៀតថា៖


មិនសូវជាសុំឲ្យគេShareទេ តែលើកនេះឃើញហើយជួយShare ជាកម្លាំងចិត្តដល់លោកគ្រូអ្នកគ្រូពេទ្យផង!
គាត់ហត់នឿយពេកហើយ រាល់ថ្ងៃគាត់ត្រូវធ្វើការដែលពោលពេញដោយភាពស្មុគស្មាញមិនទៀងទាត់ គ្មានពេលសម្រាប់មើលថែខ្លួនឯងដូចមនុស្សទូទៅផ្សេងទៀតទេ ។ ពួកគាត់នៅជាមួយថ្នាំពេទ្យ ទឹកមូត្រលាមក ឈាម ខ្ទុះ ដំបៅ និងជំងឺផ្សេងៗទៀតជាច្រើនដែលគ្រប់គ្នាត្រូវការគាត់ជួយ ។


អ្នកទៅជួបគាត់សុទ្ធតែមានទុក្ខព្រួយ គ្រប់គ្នា គាត់ត្រូវព្យាបាលអ្នក គាត់ផ្ដល់ការប្រឹក្សា ផ្ដល់កម្លាំងចិត្តដល់អ្នក ពេលខ្លះដាច់បាយដាច់ទឹក ពេលខ្លះត្រូវយាមអ្នកជំងឺ យាមកន្លែង អត់ងងុយ ការសម្រាកមិនទៀងទាត់ ពេលបុណ្យទានមិនសូវជាបានឈប់ទៅជួបជុំញាតិមិត្តដូចគេទេ លំហែកាយលំហែអារម្មណ៍ក៏មិនសូវមាន ។ មិនមែនតែហត់នឿយ លំបាកតែពេលនៅធ្វើការនោះទេ តែគាត់បានទទួលអំរែកដ៏ធ្ងន់នេះតាំងពីពេលរៀនមកម្ល៉េះ ។ ការសិក្សាលំបាក ប្រើពេលច្រើន ការចំណាយិក្សាច្រើន ត្រូវការទឹកចិត្តលះបង់ខ្ពស់ ភាពសប្បាយរីករាយរបស់គាត់ក៏ត្រូវបានកាត់បន្ថយទៅតាមនោះ ។


សាកគិតម្ដងទៀតនៅពេលដែលអ្នកហៀបហាមាត់ជេរតិះដៀលពេទ្យ ។ ទទួលស្គាល់ថាអ្នកទាំងអស់គ្នាជេរពេទ្យមួយចំនួនដែលមិនល្អ តែសាកគិតទៅពាក្យដែលអ្នកប្រើខ្លះ វាពិបាកទទួលយកណាស់ គាត់ជេរតិះដៀល​​ដល់ពេទ្យទាំងអស់ “ពេទ្យស្រុកខ្មែរមើលឃើញតែលុយ” ពាក្យទាំងនេះវាហៀរហូរចូលដល់ត្រចៀកពេទ្យគ្រប់ៗគ្នា សួរថាតើអារម្មណ៍គាត់យ៉ាងណា? អាចយល់ពីពួកគាត់ឲ្យបានច្រើនជាងនេះបានទេ? ការប្រើពាក្យប្រមាថមើលងាយរបស់អ្នកខ្លះសព្វថ្ងៃនេះវានាំសេចក្ដីឈឺចាប់ដល់មនុស្សជាច្រើនមិនមែនតែមនុស្សដែលសាងកំហុស២បីនាក់នោះទេ ។


សូមគោរពស្រឡាញ់និងយល់ពីពួកគាត់ឲ្យបានច្រើនផង មិនមែនតែពេលអ្នកត្រូវការពួកគាត់នោះទេ ។
ខ្ញុំជាពលរដ្ឋម្នាក់សូមផ្ដល់កម្លាំងចិត្តដល់លោកគ្រូអ្នកគ្រូពេទ្យទាំងអស់ផង សូមលោកគ្រូអ្នកគ្រូពោរពេញដោយកម្លាំងកាយចិត្តដើម្បីជាទីពឹងដល់មនុស្សគ្រប់គ្នាតទៅមុខដូចធ្លាប់ធ្វើកន្លងមក ។
អ្នកអានចប់ជួយMentionលោកគ្រូអ្នកគ្រូដែលអ្នកស្គាល់មកអានផងដើម្បីផ្ដល់កម្លាំងចិត្តដល់ពួកគាត់ ។
ចង់ប្រាប់គាត់ថាអរគុណ!
ស៊ូៗ!-ស្ដេចស្វាមុខអាក្រក់










































No comments