Header Ads

បានខ្លួនប្រាណគេហើយចង់ដោះដៃ មានអីគេតាមដល់ផ្ទះ យកដុំថ្មគប់បែកក្បាលប្រពន្ធដើម

​ភ្នំពេញ៖ មេជាង​សំណង់​ម្នាក់​ទាក់ទង​មេម៉ាយ​កូន​២​បាន​ខ្លួនប្រាណ​ហើយ​ចង់​បោះបង់​ធ្វើ​ឲ្យ​នាង​ខឹង តាម​ទៅ​រក​ដល់​ផ្ទះ​ប្រពន្ធដើម​ទាស់​ពាក្យ​សម្តី​គ្នា​ទាញ​ដុំ​ថ្ម​គប់​ប្រពន្ធដើម​បែកក្បាល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។


បុរស​មាន​ប្រពន្ធ​២​មានឈ្មោះ ច​ន សុ​ភ័​ក្រ អាយុ​៣០​ឆ្នាំ មុខរបរ​មេការ​សំណង់ ស្នាក់​នៅផ្ទះ​កន្លែង​កើតហេតុ ។ ប្រពន្ធដើម​មានឈ្មោះ ខ​.​ណ​.​រ អាយុ​៣២​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់​នៅ​កន្លែង​កើតហេតុ មានកូន​ស្រី​២​នាក់​រស់នៅ​ក្នុង​បន្ទុក ។ ចំណែកឯ​ស្ត្រី​ជា​ប្រពន្ធចុង​មានឈ្មោះ ម​.​ស​.​ន អាយុ​៤២​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានមុខ​របរ​នៅផ្ទះ មានកូន​ប្រុស​២​នាក់ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។


បើ​តាម​ស្ត្រី​ជា​ប្រពន្ធដើម​បាន​ឲ្យ​ដឹង​ថា គាត់​ក៏​មិន​ច្បាស់ការ​ថា​ប្តី​របស់​គាត់​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​អ្នក​មេម៉ាយ​ខាងលើ​ពី​ពេល​ណា​នោះ​ដែរ ហើយ​ស្នេហា​ស៊ីជម្រៅ​ដល់ក​ម្រឹត​ណា​នោះ​ក៏​មិន​បានដឹង​ច្បាស់​ដែរ ក៏​ប៉ុន្តែ​តាម​អ្វី​ដែល​គាត់​ដឹង​ប្តី​របស់​គាត់​ធ្លាប់​ទៅ​ធ្វើ​របង​ផ្ទះ​ឲ្យ​អ្នក​មេម៉ាយ​ខាងលើ​ហើយ​មិនដឹង​ថា យ៉ាងម៉េច​បានជា​ប្តី​របស់​គាត់​ទៅ​លង់​នឹង​សម្រស់​ស្ត្រី​ខាងលើ​វ័យ​រហូត​ដល់​៤០​ប្លាយ​ទៅ​ហើយ​សង្ស័យ​នៅផ្ទះ​ហូប​តែ​សម្លម្ជូរ​ពេក​ក៏​មិនដឹង ទើបតែ​កន្លះ​ខែ​កន្លង​មកនេះ​ប្តី​របស់​គាត់​ប្លែក​ទាំង​សម្តី​ស​ម្តៅ និយាយ​ទូរស័ព្ទ​ដូច​ជា​លាក់លៀម​ហាក់បីដូចជា​មានរឿង​អា​ថ​កំបាំង តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​អ្វី​ដែល​លោក​ប្តី​លួច​សាង​នោះ​លាក់​មិន​ជិត​ឡើយ​ក្រោយ​ពី​បែកធ្លាយ​រឿង​តាម​រយៈ​ទូរស័ព្ទ ស្ត្រី​ប្រពន្ធចុង​ទូរស័ព្ទ​មក​ប្តី​របស់​គាត់​តែ​ប្តី​គាត់​ជាប់រវល់​គាត់​លើក​ទទួល​ជំនួស​ស្ត្រី​មេម៉ាយ​អះអាង​ថា ខ្លួន​ជា​ប្រពន្ធ​ទៅ​វិញ ទើប​កើត​ទៅ​ជា​រឿង​ងឿងឆ្ងល់ លោក​ប្តី​ដែល​ខ្លួន​ដេក​ឱប​នឹង​ដើមទ្រូង​រាល់​យប់​សោះ ចុះ​ហេតុ​អ្វី​បានជា​អ្នក​ផ្សេង​មក​អះអាង​ថា​ត្រូវជា​ប្រពន្ធ?


ទើបតែ​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឃើញ​ស្ត្រី​ខាងលើ​មក​ផឹកស៊ី​នៅ​ហាង​មុខ​ផ្ទះ​តែ​មិន​បាន​ចាប់អារម្មណ៍​លុះដល់​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ដដែល​នេះ​ស្ត្រី​រូប​នេះ​ស្ថិត​ក្នុង​សភាព​ស្រវឹង​បែរជា​មក​រករឿង​គាត់​ដល់​ក្នុងផ្ទះ​ទៅ​វិញ ទាមទារ​សុំ​យកប្តី អ្វី​ៗ​ពេល​នេះ​ស្រឡាំងកាំង​ចង់​ភាំង​បន្តិច ចង់​សន្លប់​បន្តិច ក្រោយ​ពី​មាន​ស្រី​ផ្សេង​មក​សុំ​យកប្តី ក្រោយ​ពី​ទាស់សម្តី​គ្នា​ទៅ​វិញ​ទៅ​មក ស្ត្រី​ជា​ប្រពន្ធចុង​ស្រវា​ទាញ​បាន​ដុំ​ថ្ម​គប់​ស​ម្តៅ​ប្រពន្ធដើម​បណ្តាល​ឲ្យ​រង​របួស​បែកក្បាល បង្ក​ឲ្យ​ផ្អើល​អស់អ្នក​ភូមិ ទាំង​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ឃាត់​ទាំង​ជន​រង​គ្រោះ​ទាំង​ជន​បង្ក​ទៅ​សម្របសម្រួល​និយាយ​គ្នា​នៅ​ប៉ុស្តិ៍​នគរបាល ខណៈ​ដែល​រឿងរ៉ាវ​សង្គ្រាម​ស្នេហា​ខាងលើ​ផ្ទុះ​ឡើង​ភាគី​ខាង​ប្រុស បាន​គេចខ្លួន​បាត់ ។


នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ស្ត្រី​បង្ក​បាន​ឲ្យ​ដឹង​ថា រឿង​ស្នេហា​ខាងលើ​នេះ​ទាល់តែ​ទ​ម្ព​ក់​វា​ទៅ​ទើប​ព្នៅ​វា​មក​គាត់​ស្រឡាញ់​គ្នា​ជាមួយ​បង​មេជាង​សំណង់​អស់​រយៈពេល​ជាង​១​ខែ​មក​ហើយ គ្រា​ដើម​ផ្តើម​ស្នេហ៍​ខណៈ​ដែល​លោក​បង​ជាងសំណង់​គាត់​ទៅ​ធ្វើ​របង​ផ្ទះ​គាត់​នៅ​ភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ក្នុង​ការងារ​របស់​ជាង​បណ្តើរ និយាយ​លេង​បណ្តើរ​សាកសួរ​ទៅ​លោក​បង​ជាង​ប្រាប់​ថា ខ្លួន​នៅ​ទំនេរ «​ពោះម៉ាយ​» គិត​ថា កាលបើ​លោក​ពោះម៉ាយ​ប៉ះ​ជាមួយ​អ្នក​មេម៉ាយ​ក៏​គ្មាន​អ្វី​ខុស​ទាស់​ដែរ ។


ការ​ផ្តល់​កម្លាំងចិត្ត​ឲ្យ​ជាង​កំពុង​ធ្វើ​របង​ផ្ទះ​កាន់តែ​ស៊ីជម្រៅ​រហូត​ឈាន​ដល់​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​មេជាង​ទើប​ហ៊ាន​ប្រគល់​ខ្លួន​បង់ប្រាណ​ឲ្យ​លោក​មេជាង​សំណង់ ម្តង​ហើយ​ម្តងទៀត ទើប​ក្នុង​រយៈពេល​៣​ថ្ងៃ​មកនេះ​គាត់​មក​ម្តុំ​ភូមិ​ដំណាក់​ផ្ទួន​ៗ​គ្នា​តាម​រក​លោក​បង​ជាងសំណង់ តែ​មិនឃើញ​មិនដឹង​ថា​ចង់​ដោះដៃ ឬ​យ៉ាងណា​នោះ​ទេ បាន​ខ្លួន​បាន​ប្រាណ​ហើយ​ចង់​គេច​ក៏​មិនដឹង លុះ​មក​ដល់​រសៀល​ថ្ងៃ​ទី​១៣ មក​រា គាត់​មក​ផ្ទះ​ពេទ្យធ្មេញ​នៅ​ក្នុងភូមិ​ដំណាក់​រហូត​ចូល​ហាង​ផឹកស៊ី​តាំងពី​ថ្ងៃរសៀល​រហូត​ដល់​យប់​ម្យ៉ាង​រង​ចាំ​មើលផ្លូវ​ប្រុស​បង​នួនល្អង​ចេញ​មក​រក​អូន​ពេល​ណា យូរ​ពេក​ដើរទៅ​សួរ​ដល់​ក្នុងផ្ទះ​ប្រទះ​ពាក្យ​សម្តី​កើត​ជម្លោះ​ជ្រុលដៃ​គប់​ប្រពន្ធដើម​នឹង​ដុំ​ថ្ម ។


ភាគី​ទាំង​២​ក្រោយ​កើត​ជម្លោះ​បង្ក​ឲ្យ​មាន​របួស​ស្នាម​ទៅ​លើ​ភាគី​ប្រពន្ធដើម ប៉ូលិស​ហៅ​ចូល​ប៉ុស្តិ៍​សម្របសម្រួល​គ្នា​រឿង​ហិង្សា​ទីបំផុត​ភាគី​បង្ក​សង​ចេញថ្លៃ​ព្យាបាល​របួស​ចំនួន​១០​ម៉ឺន​រៀល​ដើម្បី​បញ្ចប់រឿង​ហិង្សា ។ ដោយឡែក​ចំណោះ​រឿង​ស្នេហា​យ៉ាងណា​នោះ​ទុក​ឲ្យ​ភាគី​ទាំង​៣​ក្នុង​រឿង​ជា​អ្នក​ដោះស្រាយ​ពេល​ក្រោយ​ក្នុង​ហេតុផល​មួយ អ្នក​ណា​ចង​អ្នក​នោះ​ជា​អ្នក​ស្រាយ ៕




No comments