Header Ads

បង Mark ពេលនេះកំពុងតែមានទុកខ្លាំងណាស់ ដោយសារតែខាតអស់ ៣,៣ ប៊ីលានដុល្លារ (អ្នកប្រើនៅកម្ពុជាមួយចំនួនកំពុងខឹងរឿងនេះដែរ)

ស្ថាបនិក​ក្រុមហ៊ុន Facebook លោក Mark Zuckerberg បាន​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក តាម​រយៈ​ការ​បំបែក News Feed ជា​ពីរ​ផ្លូវការ​នៅ​សហរដ្ឋ​អាមេរិក​​កាល​ពី​ចុង​សប្តាហ៍​។ យ៉ាង​ណា​​មិញ​ការ​បំបែក​នេះ មិន​ចំណេញ បែរ​ជា​ធ្វើឲ្យ​ចំណូល​របស់​បុគ្គល​ជោគជ័យ​រូប​នេះ ទៅ​ជា​ខាតបង់​អស់​ជាង ៤,៤ ភាគ​រយ​ស្មើ​នឹង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជា ៣,៣ ប៊ីលានដុល្លារ(ពាន់លានដុល្លារ)។


បន្ទាប់​ពី Facebook បាន​បញ្ចេញ​កំណែប្រែ​នេះ​ជា​សាធារណៈ​នៅ​ក្នុង​ទឹក​ដី​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ​ទី ១១ ខែមករា​ឆ្នាំ ២០១៨​ថ្មីៗនេះ ធ្វើ​ឲ្យ​បណ្ដាញ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព ធ្លាក់​ចុះ​នូវ​ចំនួន Share ប្រហែល​ជា ៤,៤ ភាគរយ​ធៀប​នឹង​មុន​ពេល​បំបែក News Feed ។


ដូច​ដែល​ប្រិយមិត្ត​ដឹង​រួច​មក​ហើយ​ថា មុន​នឹង Facebook ប្រកាស​ប្តូរបំបែក News Feed ជា​ពីរបែប​នេះ​ កាល​ពី​ចុង​ឆ្នាំ​មុន​ក្រុមហ៊ុន​បាន​ជ្រើស​យក​ប្រទេស​ចំនួន ៦ មក​ធ្វើ​ពិសោធន៍​ជា​ច្រើន​ខែ​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​មួយ​ដែរ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ប្រាកដ​ថា ការ​បំបែក​នេះ​មិន​ប៉ះពាល់​ខ្លាំង​ដល់​ចំណូល​ក្រុមហ៊ុន និង​ផ្តល់​បទពិសោធន៍​ថ្មី​ដល់​អ្នក​ប្រើប្រាស់​ផង​ដែរ។


តាម​ការ​គណនា​របស់​ទស្សនាវដ្ដី​សេដ្ឋកិច្ច Forbes ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​បញ្ចេញ​របាយការណ៍​ក្ដៅៗ​ថា៖ សេដ្ឋី​បច្ចេកវិទ្យា​​វ័យ​ក្មេង​លោក Mark Zuckerberg ខាត​បង់​ចំណូល​របស់​ខ្លួន​ប្រមាណ​ជា ៣,៣ ប៊ីលាន​ដុល្លារ​ត្រឹម​រយៈពេល​តែ ១ ថ្ងៃ​ប៉ុណ្ណោះ​។


ត្បិត​តែ​ទំហំ​សាច់ប្រាក់​ប៉ុណ្ណោះ មិន​បាន​ស្មើ​នឹង ១០ ភាគរយ​នៃ​ចំណូល​សរុប​របស់បុគ្គលជោគជ័យ​រូប​នេះ​ពិតមែន ប៉ុន្តែ​ជា​ទំហំ​សាច់ប្រាក់​ដ៏​សំបើម បើ​ធៀប​នឹង​ចំណូល​មនុស្ស​ធម្មតា។

មូលហេតុ​ដែល Facebookសម្រេច​បែប​នេះ​ក៏​ព្រោះ​តែ​ថ្នាក់​ដឹកនាំ​ ​Facebook ពោល​គឺ លោកMark Zuckerberg ផ្ទាល់​ចង់​ឲ្យ​វា​នៅ​តែ​ជា​បណ្ដាញ​សង្គម​ដែល​អ្នក​ប្រើប្រាស់​ងាយ​ទំនាក់ទំនង​គ្នា​រវាង​មិត្តភ័ក្ដិ​ ​បង​ប្អូន​ ​និង​មិត្ត​រួម​ការងារ​ជា​ដើម។ លើស​ពី​នេះ​ក៏​ដើម្បី​ទប់​ស្កាត់​ក៏​ប្រើប្រាស់​បណ្ដាញ​សង្គម​ ​Facebook​ ​ជា​កន្លែង​ផលិត​ ​និង​ចែកចាយ​ព័ត៌មាន​ក្លែង​ក្លាយ​ ​ដែល​ជា​ច្រើន​ដង​មក​ហើយ​មាន​មតិ​រិះគន់​ថា​ ​Facebook​ ​ជា​កន្លែង​បំពុល​ព័ត៌មាន។


ចំណុច​សំខាន់​មួយ​ទៀត​ដែល​ ​Facebook​ ​ធ្វើ​បែប​គេ​ ​គឺ​ដើម្បី​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ ​និង​អ្នក​បង្កើត​មាតិកា​អនឡាញ​ទាំង​អស់​ព្យាយាម​ផលិត​អ្វី​ដែល​ជា​របស់​ខ្លួន​ដើម្បី​ទាក់ទាញ​អ្នក​អាន​ ​ប្រសើរ​ជាង​ការ​រំពឹង​បាន​ ​Traffic​ (​ចំនួន​អ្នក​មើល​ចូល​ពី​ ​Facebook)៕










































No comments