អាសូរណាស់លោកអើយ!!! ព្រោះតែស្តាយបារី ទើបធ្វើឲ្យបុរសម្នាក់នេះ ត្រូវដីបាក់សង្កត់លើបណ្តាលឲ្យស្លាប់ភ្លាមៗ
ខេត្តក្រចេះ៖ បុរសរងគ្រោះជាកម្មកររូបនេះអាយុ៥៣ឆ្នាំ មានទីលំនៅខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិតភ្លាមៗក្នុងហេតុការណ៍ស្មានមិនដល់ គឺបាក់ដីប្រឡាយសង្កត់លើនៅក្នុងខ្សែប្រឡាយដែលមានទទឹងប៉ុនខ្លួនមនុស្សជម្រៅ១ម៉ែត្រ ពេលដែលកំពុងតែជីកនៅតាមចិញ្ចើមផ្លូវជាតិក្នុងទីប្រជុំជនខេត្តក្រចេះ។ ហើយរឿងមួយនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងក្រុងក្រចេះ ។
ក្នុងនោះផងដែរបើតាមសំដីពីក្រុមកម្មករដូចគ្នា បានប្រាប់ថា នៅពេលកំពុងតែជីក គេបានឃើញដីចំណីប្រឡាយជាប់នឹងចិញ្ចើមផ្លូវជាតិមានការរញ្ជួយរកកលនិងបាក់។ ភ្លាមៗនោះក្រុមកម្មករដែលឃើញស្ថានភាពដីប្រឡាយបំរុងបាក់នោះ ក៏នាំគ្នាលោតចេញពីប្រឡាយឡើងមកលើ។ ដោយឡែកសម្រាប់បុរសរងគ្រោះដែលលោតឡើងមកលើគោកជាមួយនឹងគេបានគេចផុតហើយ ប៉ុន្តែជនរងគ្រោះនឹកស្តាយបារីដែលជ្រុះ ក៏អោនរើសបារីក្នុងបាតប្រឡាយ ស្រាប់តែត្រូវដីបាក់សង្កត់លើបណ្តាលឲ្យស្លាប់ភ្លាមៗក្នុងបាតប្រឡាយជម្រៅ១ម៉ែត្រនោះតែម្តង។ ហើយទោះជាមានការជួយជីកកាយ ដើម្បីទាញជនរងគ្រោះដែលកប់ក្រោមដីក្នុងប្រឡាយចេញមកវិញភ្លាមៗយ៉ាងណាក្តី ក៏មិនអាចជួយសង្ក្រោះទាន់ពេលនោះទេ។
ចំណែកឯនគរបាលព្រហ្មទណ្ឌបានកំណត់ថា បុរសរងគ្រោះបានស្លាប់ដោយសារឧប្បត្តិហេតុបាក់ដីសង្កត់លើ ដែលដីប្រឡាយនេះ គឺតម្រូវឲ្យជីកជម្រៅត្រឹមជិត១ម៉ែត្រ ទំហំជិតកន្លះមែត្រ តែកម្មករបានជីកលុង កាយយកខ្សែភ្លើងបណ្តាញចាស់ៗ ដើម្បីយកមកលក់។ ចំណែកជនរងគ្រោះ ជាកម្មកររបស់ក្រុមហ៊ុនម៉ៅការជីកកបខ្សែតបណ្តាញអគ្គិសនីក្រោមដី និងមានគំរោងជីកកបខ្សែរភ្លើងក្រោមដីពីទីរួមខេត្តឆ្ពោះទៅស្រុកឆ្លូង៕

Post a Comment