Header Ads

ពិតជាមិននឹកស្មានដល់មែន!!! កីឡាករ ច្រឹង ពលរដ្ឋ ដែលមិនសូវ​បានចូលលេង បានឈ្នះ​ពាន​​មួយដែលសឹងតែមិនគួរឲ្យជឿ

ខ្សែ​បម្រើ​ ច្រឹង​ ពលរដ្ឋ​ របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​ (MVP)​ ប្រចាំ​លីគ​​​កំពូល​កម្ពុជា ​រដូវ​កាល ​២០១៧​។ ការ​ឈ្នះ​ពាន​នេះ ត្រូវ​បាន​ប្រកាស​ឲ្យដឹង​​ជា​ផ្លូវ​​ការ នៅ​ក្នុង​កម្មវិធី​ Cambodia Football Award ដែល​រៀបចំ​ដោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ​នៅ​​កោះ​ពេជ្រ កាល​ពី​យប់មិញ​នេះ។


គួរ​បញ្ជាក់ថា ច្រឹង ពលរដ្ឋ ជា​កីឡាករ​លេចធ្លោ​មួយ​រូប​ក្នុង​ក្រុម​ក្រសួង​ការពារជាតិ និង​ក្រុម​ជម្រើសជាតិ​កម្ពុជា កាលពី​ដើម​រដូវកាល ២០១៧។ ប៉ុន្តែ​ចាប់​ពី​ពាក់​កណ្ដាល​រដូវកាល​មក ខ្សែ​បម្រើ​វ័យក្មេង​រូបនេះ មិន​សូវ​បាន​បង្ហាញ​ខ្លួន​លើ​ទីលាន​នោះទេ ដោយ​សារ​បញ្ហា​របួស ជាពិសេស​ក្នុង​ប្រកួត​ដណ្ដើម​ជើងឯក​ទល់​នឹង​បឹងកេត ក៏​ពលរដ្ឋ គ្មាន​វត្តមានដែរ​។ លើស​ពី​នេះ​ទៀត ពលរដ្ឋ ក៏ត្រូវ​បាន​គ្រូប​ង្វឹក​ជម្រើសជាតិ ដក​ឈ្មោះ​ចេញ​ពី​ក្រុម​ថែមទៀត​ផង ដោយសារ​បញ្ហា​មិន​គោរព​វិន័យ នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម នៅ​ម៉ាឡេស៊ី។ ដូចគ្នា​នេះ​ដែរ លោកគ្រូ ទេព ឡុង​រចនា គ្រូបង្វឹក​ក្រុម​ក្រសួង​ការពារជាតិ ក៏​ធ្លាប់​លើក​ឡើង​ពី​បញ្ហា​មិន​គោរព​វិន័យ​របស់កីឡាករ​រូបនេះដូចគ្នា៕







































No comments