Header Ads

ព្រោះតែលទ្ធផលដ៏អស្ចារ្យរបស់ចៅស្រី សម្ដេចតេជោ ហ៊ុន សែន ទើបធ្វើឲ្យក្រសួងបង្ហោះសារមួយនេះចេញមក

កាលពីពេលថ្មីៗនេះ ប្រហែលជាមានអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមបានដឹងរួចមកហើយអំពីភាពជោគជ័យមួយរបស់ចៅ សម្ដេចតេជោ ហ៊ុន សែន ដែលលទ្ធផលមួយនេះមិនមែនចេះតែបាននោះទេ បើគ្មានការខិតខំប្រឹងប្រែងនោះ ហើយលទ្ធផលមួយនេះបានធ្វើឲ្យ ក្រសួង​អប់រំ​យុវជន និង​កីឡា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបានបង្ហោះសារមួយដែលបង្ហាញពីមោទនភាពមួយសម្រាប់កម្ពុជា ដែលមានសមត្ថភាពខ្ពស់មិនចាញ់បណ្ដាប្រទេសជឿនលឿនទេ ដោយសារនោះបានសរសេរថា៖


"អបអរសាទរ កុមារី ហ៊ុន ពេជម៉ូនីលីណា បានជាប់ចំណាត់ថ្នាក់លេខ១ប្រចាំតំបន់អាស៊ី ក្នុងការប្រឡងលើឯកទេសគណិតវិទ្យាតាមរយៈប្រព័ន្ធកុំព្យូទ័រ ដោយមានលំដាប់ពិន្ទុខ្ពស់ជាងគេគឺ ២៣៥០ពិន្ទុ ដែលការប្រឡងគណិតវិទ្យានេះ មានបេក្ខជនចូលរួមប្រកួតប្រជែងអញ្ជើញមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី។

នេះជាមោទនភាពមួយសម្រាប់កម្ពុជា ព្រមទាំងបង្ហាញថាកុមារកម្ពុជាសមត្ថភាពខ្ពស់មិនចាញ់បណ្ដាប្រទេសជឿនលឿន។ ភាពជោគជ័យនេះ ក៏បានឆ្លុះបញ្ចាំងផងដែរ ពីភាពរីកចម្រើននៃកម្រិតអប់រំនៅកម្ពុជា។

សូមជម្រាបថា កុមារី ហ៊ុន ពេជម៉ូនីលីណា ជាចៅស្រីបង្កើតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។"


ក្នុងនោះផងដែរ បើ​តាម​​តារាង​បង្ហាញ​លទ្ធផល​ចំណាត់​ថ្នាក់​នោះ បាន​ឲ្យ​ដឹង​ថា ចៅ​ស្រី​សម្ដេច​តេជោ ហ៊ុន សែន កំពុង​សិក្សា​នៅ​សាលា ISPP (INTERNATIONAL SCHOOL OF PHNOM PENH) ជា​សាលា​ដ៏​ល្បីល្បាញ និង​ត្រូវ​ចំណាយ​ខ្ពស់​​បំផុត​ក្នុង​ការ​សិក្សា​ មាន​តែ​មួយ​គត់​ប្រចាំ​ប្រទេស​កម្ពុជា។ កុមារី ហ៊ុន ពេជម៉ូនីលីណា គឺជាកូនស្រីទី២ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។


ISPP ជា​សាលា​លំដាប់​អន្តរជាតិ​លំដាប់​លេខ​១ ​មាន​សិស្ស-និស្សិត​មក​ពី ៥០​ជាតិ​សាសន៍​ផ្សេង​គ្នា ហើយ​ភាគ​ច្រើន​សុទ្ធ​តែ​ជា​កូន​អ្នក​កាទូត​មក​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា។ ការ​ចំណាយ​លើ​ការ​សិក្សា​ចាប់​ពី​ខ្ទង់​ពាន់​ដុល្លារ​ រហូត​ដល់​ម៉ឺន​ដុល្លារ​ឯណោះ​ទៅ​តាម​កម្រិត​សិក្សា។ ឯ​គុណភាព​សិក្សា​ត្រូវ​ទទួល​ស្គាល់​ដោយ​ស្ថាប័ន​អន្តរជាតិ​ជា​ច្រើន​ស្ទើរ​​ទូទាំង​ពិភពលោក។ នេះ​បើ​តាម​គេហទំព័រ​របស់​សាលា​អន្តរជាតិ ISPP៕

***ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com





































No comments