រន្ធត់ណាស់លោកអើយ!!! ផ្ទុះឆេះនាវាដឹកប្រេង ស្លាប់ទាំងអស់គ្មាននរណាម្នាក់មានជីវិតរស់ឡើយ (មានវីដេអូ)
បណ្តាញសារព័ត៌មានរដ្ឋបាននិយាយថា នាវាដឹកប្រេងអ៊ីរ៉ងមួយបានផ្ទុះឆេះជាអណ្តាតភ្លើងទាំងស្រុងនិងលិចកាលពីថ្ងៃអាទិត្យទី១៤ខែមករា គឺ៨ថ្ងៃបន្ទាប់ពីវាបានឆាបឆេះ បន្ទាប់ពីបុកជាមួយនាវាដឹកទំនិញចិនមួយនៅឯនាយសមុទ្រនៃប្រទេសចិន។
កាលពីពេលមុននេះ មន្ត្រីអ៊ីរ៉ង់ម្នាក់បាននិយាយថា មិនមានសង្ឃឹមថានឹងជួយសង្គ្រោះក្រុមនាវិកចំនួន៣០នាក់ ដែលបាត់ខ្លួន មុនពេលនាវានេះបានលិចនោះទេ ចំពេលមានការព្រួយបារម្ភអំពីលិចធ្លាយប្រេង ខណៈដែលក្រុមមន្ត្រីចិនចាត់វិធានការសម្អាតប្រេងដែលលិចធ្លាយ។
នាវាដឹកប្រេងអ៊ីរ៉ង់ឈ្មោះ Sanchi ដែលដឹកប្រេង ១៣៦.០០០ តោនពីអ៊ីរ៉ង់បានឆាបឆេះ ចាប់តាំងពីវាបានបុកជាមួយនាវាដឹកទំនិញចិន CF Crystal កាលពីថ្ងៃទី៦ខែមករា។
លោក ម៉ូហាម៉ាត់ រ៉ាស្តាត អ្នកនាំពាក្យរបស់ក្រុមជួយសង្គ្រោះអ៊ីរ៉ង់បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់នៅទីក្រុងតេហេរ៉ង់មុនពេលនាវាដឹកប្រេងនេះបានលិច ថា មិនមានសង្ឃឹមក្នុងការរកឃើញអ្នកនៅរស់ក្នុងចំណោមសមាជិកនាវិកទាំងនោះទេ។
នាវាដឹកប្រេងអ៊ីរ៉ង់ Sanchi មានសមាជិកនាវិក៣២នាក់ គឺ៣០នាក់ជនជាតិអ៊ីរ៉ង់និង២នាក់ជនជាតិបង់ក្លាដែស។ សាកសពតែ៣នាក់ប៉ុណ្ណោះ ត្រូវបានរកឃើញ៕

Post a Comment