Header Ads

ដឹងតែឈប់ស្ទះទៀតហើយ!!! ​ទូក​ដឹកអ្នក​ដំណើរ​នឹង​មាន​ចំណត​ជិតៗភ្នំពេញយើងនេះ មុនចូលឆ្នាំខ្មែរ២០១៨ (មានវីដេអូ)

សូមជម្រាបជូនថាយើងនឹងមានការដំណើរការការដឹកជញ្ជូនតាមផ្លូវទឹក ពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ជាមួយនឹងទូកដឹកអ្នកដំណើរយ៉ាងហើយ ០២គ្រឿង និងចំណតយ៉ាងហើចណាស់ ០៤ចំណត។


ក្រសួងសាធារណការ ក្នុងនាមជាសេនាធិការរបស់រដ្ឋាភិបាល ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងការដឹកនាំផ្ទាល់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គ្រោងតម្លើងកំពង់ផែចំនួន ១៥កំពង់ផែកាណូត ដើម្បីដឹកអ្នកដំណើរ (ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ)រួមមាននៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។


ចំណតនៅរាជធានីភ្នំពេញៈ
- *ទី១: គល់ស្ពានព្រែកព្នៅត្រើយខាងកើត (កំពុងពិចារណា)
- ទី២: គីឡូម៉ែត្រលេខ៦
- ទី៣: ខាងមុខឃ្លាំងសាំងឬស្សីកែវជាប់ នឹងទីលានប្រជាធិបតេយ្យថ្មី
- ទី៤: ផែបណ្ដែតមុខផ្សាររាត្រី


- ទី៥: កំពង់ចម្លងកោះពេជ្រ-អារីយ៍ក្សត្រ
- ទី៦: ភូមិដើមចាន់ឬគល់ស្ពានក្បាលថ្នល់ខាងកើត
- ទី៧: ចំណតរថយន្តចាក់អង្រែក្រោម
- ទី៨: បាក់ខែង ត្រង់ផ្លូវបំបែកលី យ៉ុងផាត់


- ទី៩: ទល់មុខផ្សារព្រែកលៀប (កំពង់ចម្លងព្រែកលៀប) - ទី១០: ជាប់សណ្ឋាគារសុខាភ្នំពេញ
- ទី១១: ភូមិកោះនរា
- ទី១២: កំពង់ចម្លងក្តីតាកុយ
- ទី១៣: កំពង់ចម្លងតាព្រហ្មមាត់ក្រសះ


ចំណតនៅខេត្តកណ្តាលៈ
- *ទី១: មុខវត្តព្រែកសំរោងក្រុងតាខ្មៅ (កំពុងពិចារណា)
- ទី២: កំពង់ចម្លងរោងចក្រក្តាបន្ទះផ្លូវត្រី































ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

No comments